ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ វៀតណាម ឡាវ រួមគ្នាប្រឆាំង​ការ​ជួញដូច​គ្រៀតញៀនតាម​បណ្តោយ​ព្រំដែន

13 ឆ្នាំ មុន

កិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការ​ជួញដូរគ្រឿងញៀ.ន តាមបណ្តោយព្រំដែនសេដ្ឋ​កិច្ចអាស៊ីអាគ្នេយ៍គឺជាប្រធានបទពិភាក្សាកំពូល​រវាងប្រទេសវៀតណាម ឡាវ និងថៃ ក្នុងកិច្ច​ប្រជុំ​នៅ​ក្នុង​ទីរួមខេត្ត Quang Tri កាល​ពី​ថ្ងៃទី១៨ សីហា។

កិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការ​ជួញដូរគ្រឿងញៀន តាមបណ្តោយព្រំដែនសេដ្ឋ​កិច្ចអាស៊ីអាគ្នេយ៍គឺជាប្រធានបទពិភាក្សាកំពូល​រវាងប្រទេសវៀតណាម ឡាវ និងថៃ ក្នុងកិច្ច​ប្រជុំ​នៅ​ក្នុង​ទីរួមខេត្ត Quang Tri កាល​ពី​ថ្ងៃទី១៨ សីហា។

គណៈប្រតិភូរដែលចូលរួមបានលើកឡើងពី​អនុសាសន៍ និងបទពិសោធន៍​នានា​ក្នុងការ​ប្រឆាំងការជួញដូរគ្រឿងញៀនតាមបណ្តោយព្រំ​ដែន។ លោកNguyen Kien ប្រធាន​ការិយាល័យ​នៃក្រសួងសន្តិសុខសាធារណៈដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន​វៀតណាម​​បាន​និយាយ​ថា ​កិច្ច​ប្រជុំ​​​​នេះ គណៈ​ប្រតិ​ភូ​ប្រទេស​ទាំង​បី​​ប្តេជ្ញា​យ៉ាង​មុតមាំង ដើម្បីសហការក្នុងការប្រយុទ្ធ​ប្រឆាំង​ការជួញដូរគ្រឿងញៀនទូទៅនិងតាមបណ្តោយ​ព្រំដែនសេដ្ឋកិច្ចនៃតំបន់​អាស៊ីអាគ្នេយ៍។

ប្រភព​ពី​​ Vietnam News ក៏​បាន​បញ្ជាក់​ទៀត​ថា ព្រឹត្តិការណ៍នេះនឹងបង្កើតជំហាន​ថ្មី​រវាង​ប្រទេសទាំងបីក្នុងការគ្រប់គ្រង និងលើកពីយុទ្ធ​សាស្ត្រ​ក្នុងការអភិវឌ្ឍ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ប្រឆាំងសារធាតុអាភៀន និងបទល្មើស​ឧក្រិដ្ឋផ្សេងៗតាមបណ្តោយព្រំដែន​នៃ​ប្រទេស​ទាំង​បី​។ លោក Kien ​បាន​និយាយថា​ស្ថានភាព​គ្រឿង​ញៀន ពិតជាមានភាពស្មុគស្មាញជាខ្លាំង​ក្នុងតំបន់កណ្តាលនិងខេត្តតាមបណ្តោយព្រំដែន​ក្នុងប្រទេសវៀតណាម ដែលមានកន្លែងជាច្រើន​ក្លាយ​ជាទីជួញដូរគ្រឿងញៀននាពេលនេះ។

កងកម្លាំងរបស់ខេត្តក្រុងតាមបណ្តោយព្រំដែនវៀតណាម បានចាត់វិធានការយ៉ាងតឹងរ៉ឹង​បំផុត ដើម្បីប្រឆាំងការជួយដូរគ្រឿងញៀន​កាល​ពីឆ្នាំកន្លងមក។ប៉ូលិសការពារព្រំដែន និងមន្រ្តី​គយ​នៃទីរួមខេត្តDa Nang ខេត្តThua Thien Hue និងខេត្តQuang Tri បានរកឃើញ​ករណី​ចំនួន២៩០ ដែលជាប់ពាក់ព័ន្ធនឹង​បទ​ឧក្រិដ្ឋ​៦០៩ក្នុងរយៈកាលពីរ​ឆ្នាំកន្លងទៅ។ កម្លាំងការពារព្រំដែនវៀតណាមសហការ​ជា​មួយប៉ូលិសខេត្តក្នុងប្រទេសឡាវ ក្នុងកិច្ចការ​ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន ហើយបានដោះ​ស្រាយបាន៦ករណី និងចាប់​ខ្លួន​ឧក្រិដ្ឋជន១៩​នាក់។ នេះជាកិច្ចប្រជុំលើកទី២រវាងប្រទេសទាំងបី ​ដែលលើកទីមួយធ្វើឡើងក្នុងប្រទេសថៃកាលពី​ឆ្នាំ២០០៩៕