ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ការវាយប្រហារមួយចំនួនប្រឆាំងរថយន្តបឺសស៊ីវិលមួយគ្រឿង កងល្បាតយោធាមួយ និងរថយន្តឯកជននៅភាគខាងត្បូងអ៊ីស្រាអែលកាលពី ថ្ងៃត្រង់ទី១៨ សីហា នៅភាគខាងត្បូងអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធបានសម្លាប់ជនជាតិអ៊ីស្រាអែល៧នាក់ និងធ្វើឱ្យរបួសជាច្រើនសិបនាក់ទៀត។
ចំណែកបណ្តាអ្នកជំនាញការរបស់ប៉ូលិសអ៊ី ស្រាអែលកំពុងតែដោះខ្សែក្រវាត់បំពាក់គ្រឿងផ្ទុះទាំងឡាយ ដែលរកឃើញលើសាកសពជនសកម្មប្រយុទ្ធជាច្រើននាក់ដែលស្លាប់ ក្នុងពេលមានការបាញ់តគ្នាជាមួយកងកម្លាំងប្រឆាំងភេរវកម្មនៅជិតទីក្រុងកំពង់ផែអីឡាត។
ទោះបីជាអាជ្ញាធរអ៊ីស្រាអែលពុំបានចេញផ្សាយភាពលម្អិតនៃការវាយប្រហារទាំងនេះ ឬអះអាងពីចំនួនជនរងគ្រោះក៏ដោយ ក៏ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ជនជាតិអ៊ីស្រាអែលយ៉ាងតិច៧នាក់បានត្រូវស្លាប់ និងថា អ្នកវាយប្រហារក្នុងចំនួនប្រហែលគ្នានេះ ក៏ត្រូវស្លាប់ដែរ។
យោងតាមសាក្សីទាំងឡាយថា ក្នុងឧប្បត្តិហេតុដំបូងគេ ពួកសកម្មប្រយុទ្ធដែលមានកាំភ្លើងវាយលុកបានពួនស្ទាក់វាយប្រហាររថយន្តបឺសមួយគ្រឿងដែលរត់លើផ្លូវអារ៉ាវ៉ា ចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីក្រុងអីឡាត។ អ្នកដំណើរ១០នាក់ត្រូវរបួសស្រាល ហើយបញ្ជូនទៅមន្ទីរពេទ្យ YOSEFLAT ក្រុងអីឡាត៕
ចែករំលែកព័តមាននេះ