ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​​រោង​​ប្រគំ​​​តន្ត្រីរ៉ុក​​នៅ​បែលហ្ស៊ិក​​​ដោយសារ​ព្យុះ​​ស្លា.ប់​៥នាក់

12 ឆ្នាំ មុន

​​​បណ្តា​​​អ្នកទទួលខុសត្រូវ​​បែលហ្ស៊ិក​​រាយ​ការណ៍​ថា ​មនុស្ស​​៣​នាក់​​បានត្រូវ​ស្លា.ប់​​កាលពី​​​​ថ្ងៃ​ទី១៨ សីហា ក្នុងឱកាស​​​មាន​​ព្យុះ​​យ៉ាង​ខ្លាំង​​​មួយ​​​បណ្តាល​ឱ្យ​​បាក់​រោង​ប្រគំ​​តន្ត្រី​​​រ៉ុកមួយ​នៅ​​​ភាគ​​ខាង​ជើង​​​បែល​ហ្ស៊ិក ។ ក្រៅពី​អ្នកស្លា.ប់​មនុស្ស​​៤០នាក់ទៀត​ត្រូវ​​​របួស​​ក្នុងនោះ​៧​នាក់​​​របួសធ្ងន់​ ខណៈ​​ពេលខ្យល់​​បោកបក់​​យ៉ាងខ្លាំង​អម​ដោយ​​ភ្លៀង​វាយ​ប្រហារភ្លាមៗ

​​​បណ្តា​​​អ្នកទទួលខុសត្រូវ​​បែលហ្ស៊ិក​​រាយ​ការណ៍​ថា ​មនុស្ស​​៣​នាក់​​បានត្រូវ​ស្លាប់​​កាលពី​​​​ថ្ងៃ​ទី១៨ សីហា ក្នុងឱកាស​​​មាន​​ព្យុះ​​យ៉ាង​ខ្លាំង​​​មួយ​​​បណ្តាល​ឱ្យ​​បាក់​រោង​ប្រគំ​​តន្ត្រី​​​រ៉ុកមួយ​នៅ​​​ភាគ​​ខាង​ជើង​​​បែល​ហ្ស៊ិក ។

​ក្រៅពី​អ្នកស្លាប់​មនុស្ស​​៤០នាក់ទៀត​ត្រូវ​​​របួស​​ក្នុងនោះ​៧​នាក់​​​របួសធ្ងន់​ ខណៈ​​ពេលខ្យល់​​បោកបក់​​យ៉ាងខ្លាំង​អម​ដោយ​​ភ្លៀង​វាយ​ប្រហារភ្លាមៗ​ធ្វើ​ឱ្យ​​បាក់​​​រោង​ បាក់​ដើមឈើ ​និង​ផ្តួល​​អេក្រង់​​ធំៗ ។ ​មនុស្ស​រវាងពី​៦០.០០០​​ ទៅ​ ៦៥.០០០នាក់​ភាគ​ច្រើនជា​យុវ​ជន​​បានចូល​រួម​ទស្សនា​មហាស្រព​​ប្រគំតន្ត្រី​​រយៈ​ពេល​៣​ថ្ងៃ​​នោះ​នៅ​ PUKKELPOP ពេលមានព្យុះ​​ភ្លៀង​យ៉ាង​​សាហាវ ។

​​មនុស្ស​​​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​លើ​ទី​លាន​មហោស្រព​​​តែ​ម្តង​​ហើយម្នាក់​ទៀត​ស្លាប់​ក្នុង​​​កំពេញ​មួយ ។ ទី​ក្រុង​ PUKKELPOP ស្ថិត​នៅ​​​​ភាគ​​ខាងកើត​​​បែលហ្ស៊ិក ។ ពួក​​អ្នក​ជួយ​​​សង្គ្រោះ​​​ក្រោយមក​រាយការណ៍​ពី​មនុស្ស​ស្លាប់ ទី៣​ម្នាក់​ទៀត ។ មហាស្រព​​ប្រគំតន្ត្រី​​ត្រូវ​បាន​ផ្អាក​​​ ហើយបណ្តា​អ្នករៀបចំ​បានរួមប្រជុំគ្នា​ ដើម្បី​សម្រេច​​​ថា តើ​បន្តទៀត ឬ​​អត់នាថ្ងៃទី១៩ និង​២០​ សីហា ​នូវការ​ប្រគំតន្ត្រីនេះ ៕