ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​រំលោ.ភ​​សេចក្តីទុកចិត្ត​​យក​ម៉ូតូ​​ឪពុក​មា​​ទៅលក់​ត្រូវ​ឃាត់ខ្លួន​

13 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​យុវជន​ម្នាក់​​ដែលធ្លាប់​​​​តែ​ដេកស៊ីបាយ​​នៅផ្ទះ​ឪពុក​មា បាន​ក្បត់​​សេចក្តីទុក​ចិត្ត​​យក​ម៉ូតូរបស់គាត់​​​ទៅលក់ ​​យក​លុយ​​​សង​ថ្លៃ​ជំពាក់​គេ ឯលុយ​​សល់ប៉ុន្មាន​​យក​​ដើរស៊ី​ចាយ​ខ្ទេច ​ទីបំផុតត្រូវ​​​នគរបាល​ស្រុក​ព្រះនេត្រ​ព្រះ​​ចាប់​ឃាត់ខ្លួន​​​ កាលពីវេលាម៉ោង​​​១០​​យប់ថ្ងៃទី​​១៧ សីហា ២០១១ ​​នៅភូមិ​ត្បែង ឃុំបុស្បូវ ​

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​យុវជន​ម្នាក់​​ដែលធ្លាប់​​​​តែ​ដេកស៊ីបាយ​​នៅផ្ទះ​ឪពុក​មា បាន​ក្បត់​​សេចក្តីទុក​ចិត្ត​​យក​ម៉ូតូរបស់គាត់​​​ទៅលក់ ​​យក​លុយ​​​សង​ថ្លៃ​ជំពាក់​គេ ឯលុយ​​សល់ប៉ុន្មាន​​យក​​ដើរស៊ី​ចាយ​ខ្ទេច ​ទីបំផុតត្រូវ​​​នគរបាល​ស្រុក​ព្រះនេត្រ​ព្រះ​​ចាប់​ឃាត់ខ្លួន​​​កាលពីវេលាម៉ោង​​​១០​​យប់ថ្ងៃទី​​១៧ សីហា ២០១១ ​​នៅភូមិ​ត្បែង ឃុំបុស្បូវ ​ស្រុកព្រះនេត្រព្រះ ​។ ​ម្ចាស់ម៉ូតូ​​​ឈ្មោះ​​​ឥន ​ផែន ភេទប្រុស ​​អាយុ​​​​៥០​ឆ្នាំ នៅ​​​ភូមិ​​​​ត្រប់ ឃុំ​អំពិល ​ស្រុក​​បន្ទាយ​អំពិល​​​ ​ត្រូវជា​​​ឪពុកមា​ជនសង្ស័យ​​ខាងលើ​។​
មន្ត្រីនគរបាល​ស្រុកព្រះ​នេត្រ​​​ព្រះ​​​​បាន​ឱ្យ​ដឹង​ថា  ​ជន​​រំលោភ​​​លើសេចក្តីទុកចិត្ត​​​​ហ៊ាន​​​​យកម៉ូតូ​​​​ឪ​ពុកមា​​ទៅលក់នេះ​ឈ្មោះ​ស៊ុម ស៊ីធី​ ភេទប្រុស ​អាយុ​​២៦​ឆ្នាំ ​​​រស់នៅ​​ក្នុងភូមិ​​​-ឃុំ​កន្លែង​ចា​ប់​ខ្លួន​​​​ខាងលើ ។

ក្រោយពេល​ចាប់​ខ្លួន​ជននេះ​​​បានឆ្លើយ​​​សារ​ភាព ថា ​៣ថ្ងៃ​មុន​ (១៤ សីហា ២០១១) ​គេ​សុំ​​​ខ្ចី​ម៉ូតូ​​​ឪពុកមាគេ ឈ្មោះ​ផែន ​ម៉ាកស្មាស់​​រីវ៉ូ​​ គ្មាន​​ស្លាកលេខ ​និង​​ពន្ធ ជិះ​មក​ឃុំ​បន្ទាយ​ឆ្មារ ​​ស្រុក​​​ថ្ម​ពួក​។ ពេលនោះ​ដើម្បី​ឱ្យ​ឪពុកមា​​​គេទុកចិត្ត ​​​គេ​ឱ្យ​​​កូន​ប្រុស​របស់​ឪពុកមា​ឈ្មោះ​វិត​ មក​ជាមួយ​។ ពេល​មក​​​ដល់​ឃុំ​បន្ទាយ​​​​ឆ្មារ ​​ជនសង្ស័យ​​​បាន​ផ្ញើ​​កូន​ប្រុស​គាត់​ជា​មួយ​មីង​របស់គេ​នៅទីនោះ​ ដោយ​​ប្រាប់​ថា ​​យកម៉ូតូ​មក​ចាក់​សាំង រួច​​ក៏ជិះ​មក​​​លក់​នៅ​​ឃុំអូរប្រាសាទ ​ស្រុក​មង្គលបុរី​ ក្នុង​តម្លៃ​​​​​​៨.៤០០បាត​។ ក្រោយ​​ពីបានលុយ​​ ជន​សង្ស័យ​​សង​គេ​អស់​ចំនួន​៤.៥០០​បាត​ សល់​ប៉ុន្មាន​​យក​​ដើរ​ស៊ី​ចា​យអស់ រួច​​​ត្រឡប់​មក​​​ផ្ទះ​​ក៏​ត្រូវ​នគរបាល​​​ចាប់ឃាត់ខ្លួនតែម្តង ៕