រាជធានីភ្នំពេញ ៖ ក្រុមអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន៧នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមនដឹកនាំដោយលោកគល់ យី អធិការរងនគរបាលខណ្ឌ និងលោកសេង វណ្ណៈ ប្រធាននគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជាបន្តបន្ទាប់នៅបន្ទប់ជួលលេខ២១ ផ្លូវលេខ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០១១។
សមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រើប្រាស់ និងចែកចាយថ្នាំញៀនរួមមានឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយសំរាប់ កញ្ឆាក្រៀមមួយប្រអប់ ថ្នាំញៀនពណ៌ស១កញ្ចប់តូច ប្រាក់ដុល្លារ និងប្រាក់រៀលមួយចំនួន រួមជាមួយទូរស័ព្ទដៃ៥គ្រឿង។ សម្ភារដកហូត និងមនុស្សទាំង៧នាក់ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀននេះសមត្ថកិច្ចអនុវត្តឡើងដោយយោងទៅតាមការស្រាវជ្រាវតាមបណ្តាញផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះសប្បាយចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ