ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ីរី​ ៖ មនុស្ស​​ច្រើន​​រយនាក់​ឃុំឃាំង​ក្នុង​​​​ស្តាត​មួយ​​​នៃក្រុង​​ LATTAQUIE

13 ឆ្នាំ មុន

​ការបង្ក្រាប​​​​នៅ​បន្តទៀត​​​ក្នុងប្រទេស​​ស៊ីរី​​។ កាលពីថ្ងៃទី​​១៧ សីហា ជនស៊ីវិល​​​១០នាក់​បាន​​ត្រូវស្លា.ប់​ក្នុង​ប្រទេសនេះ ។ ​នៅទីក្រុង​​​កំពង់ផែ​​​ LATTAQUIE មនុស្សជា​ច្រើន​​​​រយនាក់​ត្រូវ​ចាប់​ខ្លួន​​ ហើយនាំ​​ទៅ​ឃុំ​​ទុកក្នុង​​​​ស្តាត​មួយ​នាថ្ងៃ​ទី​​៥ នៃការបង្ក្រាប​​​របស់​កង​ទ័ពស៊ីរី​ក្នុង​សង្កាត់​​​​ស៊ុន​នីត ទាំងឡាយ​នៃទីក្រុង​​​មាត់សមុទ្រ​​​​នោះ​ដែលមានការបះបោរ​​ប្រឆាំង​​​

​ការបង្ក្រាប​​​​នៅ​បន្តទៀត​​​ក្នុងប្រទេស​​ស៊ីរី​​។ កាលពីថ្ងៃទី​​១៧ សីហា ជនស៊ីវិល​​​១០នាក់​បាន​​ត្រូវស្លាប់​ក្នុង​ប្រទេសនេះ ។ ​នៅទីក្រុង​​​កំពង់ផែ​​​ LATTAQUIE មនុស្សជា​ច្រើន​​​​រយនាក់​ត្រូវ​ចាប់​ខ្លួន​​ ហើយនាំ​​ទៅ​ឃុំ​​ទុកក្នុង​​​​ស្តាត​មួយ​នាថ្ងៃ​ទី​​៥ នៃការបង្ក្រាប​​​របស់​កង​ទ័ពស៊ីរី​ក្នុង​សង្កាត់​​​​ស៊ុន​នីត ទាំងឡាយ​នៃទីក្រុង​​​មាត់សមុទ្រ​​​​នោះ​ដែលមានការបះបោរ​​ប្រឆាំង​​​លោកប្រធានាធិប​តី​​បាចា​អាល់​អាសាដ​។​

​កង​យោធា​​​គាំទ្រ​ដោយ​​​​រថក្រោះ​​​​បានធ្វើ​​អន្តរា​គមន៍​​ចូលក្នុងសង្កាត់​​​អាល់​​​រ៉ាមល៍ អាល់​ហ្វី ​​លីស្ទី​​​នី កាលពី​ចុង​​សប្តាហ៍​​​កន្លង​មក​នេះ ។ ​​កងទ័ព​​បាន​បង្កើន​​ប្រតិបត្តិ​​ការ​​របស​់​ខ្លួន​ក្នុងសង្កាត់​​​​ពាណិជ្ជ​កម្ម​​​សំខាន់​ៗ​ចាប់តាំង​ពី​​ចាប់ផ្តើម​រ​ដូវ​បុណ្យ​​អ៊ិស្លាម​​​រ៉ា​ម៉ាដាន ​​ពីថ្ងៃទី​​១ សីហា មក​។

​ក្រុង LATTAQUIE ដែលមាន​ពួកស៊ីអ៊ីត​​ជា​សហគមន៍​របស់​​​លោកប្រធា​នាធិបតី​​​អា​សាដ ​​​​ភាគតិច គឺជា​​ទីតាំង​​​​យុទ្ធសាស្ត្រ​​​មួយសម្រាប់​​ប្រធានាធិបតី​​​រូបនេះដែល​​​គ្រួសារ និង​​​សាច់ញាតិ​​​របស់​​លោក​គ្រប់​គ្រង​​​តាំង​ពី​​យូរម​ក​​ហើយ​នូវ​សកម្មភាព​ពាណិជ្ជ​កម្ម​ និង​កំពង់​​​​ផែ​។ ​​នា​ពេល​​​យប់​ កង​កម្លាំង​សន្តិសុខ​​​​បានបាញ់គ្រាប់​ពិត ដើម្បី​​​បំបែក​​​​បាតុករ​​​២.០០០នាក់ ដែលប្រមូលផ្តុំ​​គ្នានៅមុខ​ព្រះវិហារ​​​​អាល់​​ហ៊ូសេន ។ ​ក្នុងទីក្រុង​កំពង់ផែ​នេះ​ភ្នាក់​​ងារ​​​សន្តិសុខ​​​ចំនួន​​​​៧០០​នាក់ បា​នលុក​​ឆែក​ឆេរ​ក្នុង​សង្កាត់​​អាល់​​​រ៉ាមល៍​​ហ្សូនូ​មី ដែល​នៅ​ទីនោះ​​ពួកគេ​បាន​​​ចាប់ខ្លួន​​​ពួកស​កម្ម​ជន​​ជាច្រើន​នាក់​ទៅ​តាម​បញ្ជី​ឈ្មោះ​ដែលត្រូវ​​ចាប់​ខ្លួន​។​

ក្រោយទិវា​ថ្មី​នៃការបង្ក្រាប​​​​នោះ ​ប្រធានា​ធិប​តី​​​លោកបាចា ​អាល់អាសាដ ​​អះអាង​ថា ​​ប្រទេស​របស់​​លោក​នឹង​នៅតែ​​​ខ្លាំង​ប្រឈម​​មុខ​ចំពោះការ​​​គាបសង្កត់​​​របស់​សហគមន៍​​អន្តរ​ជាតិ​។ លោក​​ថ្លែង​​បែបនេះ​​ក្នុងកិច្ចប្រជុំ​​ដំបូង​​របស់​គណៈ​​កម្មាធិការ​​កណ្តាល​​គណបក្ស BAAS តាំង​ពី​ចាប់​ផ្តើម​​​កើតមានការ​បះបោរ​​​ពីថ្ងៃទី​១៥ មីនា​មក ៕​