ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រឆាំង​​​​យេម៉ែន​​​​បង្កើត​​​ក្រុមប្រឹក្សា​ជាតិ​​មួយ​សម្រាប់​​​កង​កម្លាំង​​​បដិវត្តន៍

13 ឆ្នាំ មុន

​​​ក្រុម​ចម្រុះ​​​ប្រឆាំង​យេម៉ែន​​បាន​ប្រកាស​​កាល​ពីថ្ងៃទី១៧ ​សីហា ពីការ​បង្កើត​ក្រុមប្រឹក្សា​​​ជាតិ​សម្រាប់​កង​កម្លាំង​​​បដិវត្តន៍​​ដោយសន្តិវិធី​​​សំដៅ​​ប្រមូលផ្តុំ​​​កម្លាំង​​​​ផ្សេងៗ​​ក្នុងទូទាំង​​​ប្រទេស ដើម្បី​ផ្តួលរំលំ​​​លោកប្រធានាធិបតី​អាលី​ អាប់ឌុល​ឡាហ៍​ សាឡេហ៍ ។ ​លោក​ម៉ូហាម៉េដ ​​បាស៊ីន​ដ៏វ៉ាហ៍ ​​ប្រធាន​​គណៈ​កម្មា​ធិការ​​​ជាតិ​​នៃ​ការ​ជួបគ្នា

​​​ក្រុម​ចម្រុះ​​​ប្រឆាំង​យេម៉ែន​​បាន​ប្រកាស​​កាល​ពីថ្ងៃទី១៧ ​សីហា ពីការ​បង្កើត​ក្រុមប្រឹក្សា​​​ជាតិ​សម្រាប់​កង​កម្លាំង​​​បដិវត្តន៍​​ដោយសន្តិវិធី​​​សំដៅ​​ប្រមូលផ្តុំ​​​កម្លាំង​​​​ផ្សេងៗ​​ក្នុងទូទាំង​​​ប្រទេស ដើម្បី​ផ្តួលរំលំ​​​លោកប្រធានាធិបតី​អាលី​ អាប់ឌុល​ឡាហ៍​ សាឡេហ៍ ។

​លោក​ម៉ូហាម៉េដ ​​បាស៊ីន​ដ៏វ៉ាហ៍ ​​ប្រធាន​​គណៈ​កម្មា​ធិការ​​​ជាតិ​​នៃ​ការ​ជួបគ្នា​​​ចម្រុះ​​របស់​បណ្តា​​​គណបក្ស​​​ចម្រុះ​​ប្រឆាំង ​JMP ថ្លែង​ទៅ​​កាន់​ក្រុម​អ្នក​កាសែត​ថា ក្រុមប្រឹក្សា​​នេះ​រួម​​មានតំណាង ១.០០០​រូប​​របស់គ្រប់​កម្លាំង​ប្រឆាំង​ទាំង​អស់ ។ ​​ក្រុមប្រឹក្សា​​ជាតិនេះ​​គឺ​ជា​លទ្ធ​ផល​នៃ​ការ​​ខិតខំ​ប្រឹងប្រែង​​​រយៈ​ពេលជា​ច្រើន​ខែ​របស់​ JMP ​និងបណ្តា​ដៃគូ​ ដើម្បី​ប្រមូលផ្តុំ​​​ក្រុម​ប្រឆាំង​ផ្សេងៗ ។ លោក​​ក៏​បាន​ថ្កោលទោស​ដែរ ​ចំពោះ​​​ឥរិយាបថ​របស់សហរដ្ឋអាមេរិក​និងអ.​ស.បចំពោះ​​បដិវត្តន៍​​ដោយ​សន្តិវិធីរបស់ពួក​​​​យុវជ​ន​យេម៉ែន ។
​ក្រសួង​​ការបរទេស​​​អាមេរិក​បានបដិសេធ​​​កាលពីថ្ងៃទី១៦ ​សីហា កន្លងមក​នេះមិននិយា​យ​ថា ​តើរដ្ឋាភិបាល​​អាមេរិក​គាំទ្រ​ ឬ​ប្រឆាំង​ចំពោះ​​​គម្រោង​​របស់​​លោកប្រធានាធិបតី​សាឡេហ៍ ​​វិលមកកាន់​ប្រទេស​វិញ​ដោយគ្រាន់​​​តែ​ស្នើដល់​ប្រធានាធិបតីរូបនេះចុះហត្ថ​លេខា​​​​​លើ​កិច្ច​ព្រម​ព្រៀង​​​ផ្ទេរអំណាច​មួយ​ដែល​មុននេះ​​ផ្តួច​ផ្តើម​​ឡើង​ដោយក្រុម​ប្រឹក្សា​​កិច្ច​​សហប្រតិបត្តិ​ការ​ឈូង​​សមុទ្រ​​​ CCG ​តែ​ប៉ុណ្ណោះ ។

តំណាង​​ពួកប្រឆាំង​ទាំង​១០០០​រូប​បាន ជ្រើស​រើស​​​​សមាជិក​ដឹកនាំ​ក្រុមប្រឹក្សា​​នេះ​ចំនួន​១៤៣​រូប ។ ​​រដ្ឋា​ភិបាល​យេ​ម៉ែន​​ធ្លាប់​បាន​ព្រមាន​​​​ JMP កុំ​ឱ្យ​ប្រកាស​បង្កើត​​ក្រុមប្រឹក្សា​​មួយ​បែប​នេះ​​ដោយ​ចាត់​ទុកថា នេះជាការបង្កើត​រដ្ឋ​ក្នុងរដ្ឋ ​ដែលអាច​បង្ក​ឱ្យ​មាន​សង្គ្រាម​​ស៊ីវិល ៕