ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកឧទ្ទាម​លីប៊ី​​​មានការរីក​ចម្រើន​​លើ​​រណសិរ្ស​​ខាង​លិច​​ប៉ុន្តែ​​រង​ការ​​​បាត់បង់​​​លើ​រណសិរ្ស​​​ខាង​កើត

13 ឆ្នាំ មុន

​​​អ្នក​នាំពាក្យ​​​​ម្នាក់​របស់​ពួក​ឧទ្ទាម​​​លីប៊ីរាយ​ការណ៍​​​កាល​​ពីថ្ងៃទី​១៧ សីហា ថា ពួកឧទ្ទាម​​​វាយ​ដណ្តើម​​​​យក​​បានទីក្រុង​សាប្រា ថា ជាទី​ក្រុង​មួយ​ស្ថិត​នៅ​​ចម្ងាយ​​ប្រមាណ​​ជា​​៨០គ.ម ​​​ខាង​លិច​​​ក្រុងទ្រី​ប៉ូលី ​លើ​រណសិរ្ស​​ខាង​លិច ។ ​លើ​​រណសិរ្ស​​ខាងកើត​​គឺ​នៅ​ក្រុង​​ប្រេហ្គា​ពួក​ឧទ្ទាម​​​ល៊ីប៊ី​ដណ្តើម​​ត្រួតត្រា​​សង្កាត់​​២​ក្នុង​ចំណោម​​សង្កាត់

​​​អ្នក​នាំពាក្យ​​​​ម្នាក់​របស់​ពួក​ឧទ្ទាម​​​លីប៊ីរាយ​ការណ៍​​​កាល​​ពីថ្ងៃទី​១៧ សីហា ថា ពួកឧទ្ទាម​​​វាយ​ដណ្តើម​​​​យក​​បានទីក្រុង​សាប្រា ថា ជាទី​ក្រុង​មួយ​ស្ថិត​នៅ​​ចម្ងាយ​​ប្រមាណ​​ជា​​៨០គ.ម ​​​ខាង​លិច​​​ក្រុងទ្រី​ប៉ូលី ​លើ​រណសិរ្ស​​ខាង​លិច ។

​លើ​​រណសិរ្ស​​ខាងកើត​​គឺ​នៅ​ក្រុង​​ប្រេហ្គា​ពួក​ឧទ្ទាម​​​ល៊ីប៊ី​ដណ្តើម​​ត្រួតត្រា​​សង្កាត់​​២​ក្នុង​ចំណោម​​សង្កាត់​​ប្រជាជន​រស់នៅ​ច្រើន​៣នៃទី​ក្រុង​ប្រេង​នេះ​ ហើយប្រយុទ្ធ​​ជាមួយ​កង​កម្លាំង​​​លោក​កាដាហ្វី​សម្រាប់​ដណ្តើម​យក​​បណ្តា​សង្កាត់​​ឧស្សាហកម្ម ​ ។​ នេះ​ជា​ការ​អះអាង​របស់​វរ​សេ​នីយ៍​​​ឯក​អាម៉េដ ​អូម៉ា ​បានី អ្នកនាំពាក្យ​​​យោធា​​របស់ពួកឧទ្ទាម​​​​ក្នុង​ឱកាស​​នៃសន្និសីទ​​សា​រព័ត៌​មាន​មួយ​នៅទីក្រុង​បេនហ្គា​ហ្ស៊ីទីតាំង​បង្អែក​របស់ពួក​ឧទ្ទាម​លីប៊ី ។​

ទូរទស្សន៍​​លីប៊ី​​ LIBYA TV ត្រួត​ត្រា​ដោយពួក​ឧទ្ទាម​​​រាយការណ៍​ថា ក្នុង​ថ្ងៃ​​ទី១៦ សីហា ​តែ​មួយ​​គត់​​​យុទ្ធ​ជន​ឧទ្ទាម​​​២៦​នាក់ ​ត្រូវស្លាប់​ និង​​ជាង​៤០​នាក់​ទៀត​ត្រូវ​របួស​ក្នុង​​ការ​ប្រយុទ្ធគ្នា នានា​ក្នុងទីក្រុង​​ប្រេហ្គា​ ពិសេស​​​ស្លាប់​​ដោយពួក​​​​ខ្មាន់​​កាំភ្លើង​ដៃ​ត្រង់ ។​

​លោក​បានី​ក៏​វាយតម្លៃ​​​ផង​ដែរថា ពាក្យ​សម្តី​​ទាំង​ឡាយ​​របស់អ្នកនាំពាក្យ​រដ្ឋាភិបាល​លីប៊ី​​​ពី​រឿង​​​ត្រួតត្រា​​​ទាំងស្រុង​​លើ​ក្រុង​ប្រេហ្គា​​ និង​ក្រុង ​ហ្សាវី​យ៉ា​នោះ ជាពាក្យ​​ភូត​​កុហក​ទាំង​ស្រុង​​ ។ លោក​បន្តថា ​​ពួកឧទ្ទាម​​​លីប៊ី​​​បាន​លុក​ចូលទី​ក្រុង​​​ហ្សាវីយ៉ា​ស្ថិត​នៅ​​ចម្ងាយ​​​៤០គ.ម ​ខាងលិច​​ក្រុង​ទ្រី​ប៉ូលី​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​​នានា​​ជាមួយ​កង​កម្លាំង​លោកកាដាហ្វីកា​ល​ពី​ថ្ងៃទី​១៣ សីហា ​កន្លងមកនេះ​​ ហើយ​បច្ចុប្បន្ន​​ក្រុងហ្សាវី​យ៉ា ស្ថិត​ក្រោម​ការត្រួតត្រារបស់​​​កង​កម្លាំង​បដិ​វត្តន៍​​​យើង ។

​ម្យ៉ាង​ទៀត​​ពួកឧទ្ទាម​​បានកំណត់​​​ផែនទី​​បង្ហាញ​ផ្លូវ​ថ្មី​សម្រាប់​ក្រោយ​របប​លោក​កាដាហ្វី ​​គឺ​ការ​ប្រកាស​​រដ្ឋធម្មនុញ្ញ​​​​ដែលគ្រោង​ប្រគល់​​អំណាច​​ឱ្យ​​​សភា​មួយ​ដែលជ្រើស​​តាំងក្នុង​រយៈ​ពេល​​​​​​តិ​ច​ជាង​១ឆ្នាំ ​ហើយអនុម័ត​​​រដ្ឋធម្មនុញ្ញថ្មី ៕