ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​ឥណ្ឌូណេស៊ី​​​រៀបចំ​​បុណ្យ​ឯករាជ្យ​​​ខួបលើក​ទី66ឆ្នាំ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​ស្ថាន​​​ទូត​​ឥណ្ឌូណេស៊ី ​​​ប្រចាំ​កម្ពុជា​​កាលពីព្រឹក​ថ្ងៃទី១៧ ​សីហា ឆ្នាំ​២០១១ បាន​រៀបចំ​ពិធីបុណ្យ​​រំលឹកខួប​លើក​​ទី៦៦​​នៃ​ថ្ងៃ​ឯក​រាជ្យ​​របស់ខ្លួន​ដោយ ​​មានការ​​​ចូលរួម​ពី​លោក Sochard Jono Sastro miharjo ឯក​អគ្គ​​​រដ្ឋទូត​​ឥណ្ឌូណេស៊ី​​​ប្រចាំកម្ពុជា រួម​ទាំង​​មន្ត្រី​​ស្ថានទូត​​ឥណ្ឌូណេស៊ី​​ជា​ច្រើន​រូប។

រាជ​ធានីភ្នំពេញ ៖ ​​​ស្ថាន​​​ទូត​​ឥណ្ឌូណេស៊ី ​​​ប្រចាំ​កម្ពុជា​​កាលពីព្រឹក​ថ្ងៃទី១៧ ​សីហា ឆ្នាំ​២០១១ បាន​រៀបចំ​ពិធីបុណ្យ​​រំលឹកខួប​លើក​​ទី៦៦​​នៃ​ថ្ងៃ​ឯក​រាជ្យ​​របស់ខ្លួន​ដោយ​​មានការ​​​ចូលរួម​ពី​លោក Sochard  Jono  Sastro miharjo ឯក​អគ្គ​​​រដ្ឋទូត​​ឥណ្ឌូណេស៊ី​​​ប្រចាំកម្ពុជា រួម​ទាំង​​មន្ត្រី​​ស្ថានទូត​​ឥណ្ឌូណេស៊ី​​ជា​ច្រើន​រូប។

លោក Sochard Jono  Sastromiharjo មាន​ប្រសាសន៍​ថា ​​ប្រទេស​ឥណ្ឌូ​ណេស៊ី​​​​បាន​​ប្រកាស​ឯក​រាជ្យ​​នា​ថ្ងៃ​ទី១៧ ​​សីហា ឆ្នាំ ១៩៤៥ ពីអាណានិគម​​​នៃ​ប្រទេស​​​ហូឡង់ ហើយ​មក​ដល់​ពេលនេះ​​មាន​រយៈ​ពេល​៦៦ឆ្នាំហើយ ​។

ពាក់ព័ន្ធ​​ដល់បញ្ហា​​​កម្ពុជា​-ថៃ​​​លោក​ឯក​អគ្គ​រដ្ឋ​ទូត​​បាន​បញ្ជាក់​ថា ប្រទេស​​ឥណ្ឌូណេស៊ី​​​បាន​ដើរ​​តួនាទី​​យ៉ាង​សំខាន់​កន្លងមក​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​​​ជូន​ប្រទេស​កម្ពុជា​​​ ហើយ​ពេល​កម្ពុជា​​មាន​ជម្លោះ​​​ជាមួយ​​ថៃ​​ គឺ​ឥណ្ឌូណេស៊ី​​​ក៏បាន​​បង្ហាញ​សុច្ឆន្ទៈ ​​ចូលរួម​ដោះ​ស្រាយ​​បញ្ហា​​នោះបន្ត​​ទៀត ។ ​បច្ចុប្បន្ន​​​នេះ​ ឥណ្ឌូណេស៊ី​បាន​​ត្រៀម​​កម្លាំង​​អ្នក​សង្កេត​​​ការណ៍រួច​​​រាល់​អស់ហើយ ​ហើយ​រង់​ចាំ​​​តែ​ពេលវេលា​បញ្ជូន​មក​កាន់​តំបន់​​​មាន​ជម្លោះ​​​ប៉ុណ្ណោះ ។

លោក Sochardjono ​ថ្លែង​ថា លោក​បានទទួល​​​ព័ត៌​មាន​ថា ​​ភាគី​កម្ពុជា​​​បាន​​ដកទ័ព​ខ្លះ​ហើយ​ តែ​ភាគី​ថៃ​​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​​​នៅឡើយទេ អំពី​​ការ​​ដកទ័ព​​នេះ ។ ​​ប្រសិន​បើ​ភាគី​​​កម្ពុជា-ថៃ​​​​​​ស្រុះ​ស្រួល​គ្នា​​ក្នុងការ​ដកទ័ព​នោះ គឺ​អ្នកសង្កេត​​​ការណ៍​ឥណ្ឌូណេស៊ី​​​នឹងបញ្ជូន​​ទៅ​កាន់​តំបន់​គ្មាន​យោធា​ ដែល​កំណត់​​ដោយ​ ICJ  ដើម្បី​ពិនិត្យ​​មើល​​​ការ​ដក​ទ័ព​​នៃ​ភាគី​​ទាំងពីរ ។ ក្នុង​​នាម​ជា​សមាជិក​អាស៊ាន​​ដូចគ្នា​​ ឥណ្ឌូណេស៊ី​​​​ នឹង​ធ្វើ​​ការងារ​​ដើម្បី​​​ផលប្រយោជន៍​​នៃប្រទេស​​ទាំង​ពីរ ​និង​មិនលំអៀង​​​ទៅប្រទេស​​​ណា​មួយទេ។ 

លោក​ឯក​អគ្គ​​រដ្ឋ​ទូត​អះ​អាង​​ថា អាស៊ាន​​​​​នឹង​ដោះ​ស្រាយ​​​បាននូវជម្លោះ​​​រវាង​កម្ពុជា និង​ថៃ ​ហើយ​ដំណោះ​ស្រាយ​​​​នេះនឹង​​ត្រួសត្រាយ​​ផ្លូវ​សម្រាប់​​សហគមន៍​​​អាស៊ាន​​​​នាឆ្នាំ​២០១៥ខាងមុខ ។

ទាក់​ទិន​​នឹង​ទំនាក់​ទំនង​​​ពាណិជ្ជកម្ម​រវាង​កម្ពុជា​​​ និងឥណ្ឌូ​ណេស៊ី​​​លោក Sachard Jone លើក​​ឡើង​ថា​ កន្លងមក​​នេះទំនាក់​ទំនង​​ពាណិជ្ជ​កម្ម​​រវាង​​ប្រទេស​​ទាំងពីរ​ គឺមាន​កំណើនដល់​​​១២% ​​​ជា​រៀង​រាល់ឆ្នាំ ​ហើយបន្ត​​​ទៅ​​មុខ​​ទៀត​​​​យើង​នឹង​​​ធ្វើឱ្យ​កើន​​ឡើង​ទៀត ។ ​​​អ្វីជា​សំខាន់​នោះ​​គឺ​កម្ពុជា​​ សំបូរ​​អង្ករ​នាំ​ចេញ​ ខណៈ​ពេល​ដែល​ឥណ្ឌូណេស៊ី​​ត្រូវ​​​ការ​​នាំ​ចូល​ឬទិញ​​អង្ករ ដូច្នេះ​​ទំនាក់​ទំនង​​​​​ពាណិជ្ជ​កម្មប្រាកដ​​​ជា​កើន​មិនខាន ។ ​លោក​​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូណេស៊ី​​​ត្រូវ​ការ​​ស្បៀង​​ប្រមាណ​៧០លានតោនក្នុង​មួយ​ឆ្នាំ ។

លោកឯក​អគ្គ​​​រដ្ឋ​ទូតអះ​អាង​​ថា ដោយពិនិត្យ​ឃើញ​ថា កម្ពុជា​​មានសក្តានុពល​​ច្រើនសម្រាប់​វិនិយោគ​ទុន ​ដូច្នេះ​​លោកនឹង​អូសទាញ​​​​​អ្នក​វិនិ​យោគ​​ឱ្យ​មក​បណ្តាក់ទុន​​នៅកម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​​ឡើង សំខាន់​​ការវិនិយោគ​​លើ​វិស័យ​កសិក​​ម្ម​ ៕