ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ​​​ធ្វើដំណើរ​​តាម​រថយន្ត​បឺស​​ពាស​ដែក​​តម្លៃ​​1,1លាន​ដុល្លារ​ តាម​បណ្តា​រដ្ឋ​​ស្តារ​ប្រជា​ប្រិយភាព​

13 ឆ្នាំ មុន

​ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា បានធ្វើដំណើរ​​តាម​រថយន្តបឺស​ពាសដែក​​​កាត់​តាម​​រដ្ឋ​គន្លឹះ​៣ ដើម្បី​​ស្តារ​ប្រជាប្រិយភាព​​របស់​លោក​ ព្រោះតែ​​​​បណ្តា​អ្នក​បោះ​​​ឆ្នោត​មាន​​ការ​ព្រួយបារម្ភ​​ចំពោះសភាពការណ៍​​សេដ្ឋកិច្ច ​​ខណៈ​​​សល់​ពេល​​​១៥ខែទៀត​ដល់​ការ​បោះឆ្នោត​​​ប្រធា​នាធិបតី​​។​

​ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា បានធ្វើដំណើរ​​តាម​រថយន្តបឺស​ពាសដែក​​​កាត់​តាម​​រដ្ឋ​គន្លឹះ​៣ ដើម្បី​​ស្តារ​ប្រជាប្រិយភាព​​របស់​លោក​ ព្រោះតែ​​​​បណ្តា​អ្នក​បោះ​​​ឆ្នោត​មាន​​ការ​ព្រួយបារម្ភ​​ចំពោះសភាពការណ៍​​សេដ្ឋកិច្ច ​​ខណៈ​​​សល់​ពេល​​​១៥ខែទៀត​ដល់​ការ​បោះឆ្នោត​​​ប្រធា​នាធិបតី​​។​

តាម​រថយន្ត​​​បឺស​​ពាស​ដែក​​ដ៏​ថ្មី​​​សន្លាង​មាន​តម្លៃ​​១,១​លានដុល្លារ​ ​លោកអូបាម៉ា ​​ចាប់​ផ្តើម​​​កាលពីថ្ងៃទី​​១៥ សីហា​​ នូវ​ដំណើរទស្សន​​កិច្ច​​​របស់​​លោក​​​​រយៈ​ពេល​​​៥ថ្ងៃ កាត់តាម​រដ្ឋ​​​មីនីសូ​តា ​អៃ​យូវ៉ា និង​រដ្ឋ​​​​អ៊ីលី​ណយ​។ ​ក្នុងការបោះឆ្នោត​​ប្រធានា​ធិបតី​អាមេរិក​​​កាលពីឆ្នាំ​​២០០៨ ​លោក​អូ​បាម៉ា ​​​បាន​ឈ្នះ​​ឆ្នោត​ក្នុង​​រដ្ឋ​ទាំង​​​៣នេះ ​ហើយ​លោក​​​ត្រូវ​ខិតខំ​​​កុំ​ឱ្យបាត់​សំឡេង​​ក្នុង​​​រដ្ឋទាំង​​៣​នេះ ប្រសិន​បើ​លោក​​ចង់ជាប់ឆ្នោត​ក្នុង​​​ការបោះ​ឆ្នោត​​ខែ​វិច្ឆិកា ​​ឆ្នាំ​​២០១២​ទៀត​។​

សេតវិមាន​​​ពន្យល់​ថា ​ដោយសារ​​​ការ​ខ្វែង​​គំនិត​​គ្នាជាមួយ​ពួក​សាធារណ​រដ្ឋ​លើ​បញ្ហា​​បំណុល​​​ ព្រមទាំង​​​ដោយសារ​សេដ្ឋកិច្ច​​​ធ្លាក់​ចុះ​​ ហើយ​អត្រា​​​អ្នក​​ឥត​ការងារធ្វើ​​​មានខ្ពស់​ដល់​​៩,១% និង​បញ្ហា​អំពីសមត្ថភាពនៃ​​ការដឹកនាំ​របស់​លោក ទើប​លោក​​បារ៉ាក់ អូបាម៉ា ​​ចង់​ធ្វើ​ដំណើរ​​​ទៅជួបផ្ទាល់​ជាមួយ​បណ្តា​អ្នក​​បោះ​ឆ្នោត​។​

ប្រជាប្រិយភាព​​របស់ប្រធានាធិបតី​​អាមេ​រិក លោកអូបាម៉ា ​បានធ្លាក់​​ចុះយ៉ាង​ខ្លាំង​ជា​លើក​​​ដំបូង​​មក​នៅ​ក្រោម​​​៤០% ​។ នេះ​បើ​​តាមការ​ស្ទាប​ស្ទង់​​​មតិរបស់ GAL’LUP ចេញផ្សាយ​​កាល​ពីថ្ងៃទី​​​១៤ សីហា ។ ​យោង​​តាម​ការ​ស្ទាប​ស្ទង់​​​មតិ​នេះ​ធ្វើ​​លើ​មនុស្ស​​១.៥០០នាក់ ​តាម​រយៈ​ទូរស័ព្ទ​​​រវាង​ថ្ងៃ​ទី​​​១១ និងទី​១៣ សីហា ​ពួកអ្នក​​​ត្រូវ​សាកសួរ​​​៣៩% នៅ​គាំទ្រសកម្មភាពរបស់​ប្រធា​នាធិបតី​​ទល់នឹង​អ្នកមិន​សប្បា​យចិត្ត​ដែល​មានដល់ទៅ​​​៥៤%​។

តួ​លេខ​នេះ គឺ​​ជាលទ្ធ​ផល​យ៉ាង​អាក្រក់​បំផុត​ចាប់​តាំង​ពី​​​លោកអូបាម៉ា ​​ឡើង​​កាន់​អំណាច​មក​។ ​​ប្រជា​ប្រិយភាព​​របស់​លោក​អូបាម៉ា ដែលជា​បេក្ខ​ជន​សម្រាប់អាណត្តិ​​​ទី​២​ មួយ​ទៀត​ក្នុង​​ឆ្នាំ​​២០១២ ធ្លាប់​មាន​ដល់​​៥៣% ក្នុង​បណ្តា​​សប្តាហ៍​ក្រោយ​ការសម្លាប់​​​មេដឹកនាំ​​​អាល់កៃ​ដា ​អូសា​ម៉ា ប៊ីនឡាដេន ​។ ក៏​ប៉ុន្តែ​​​​តួលេខ​នេះ​​បានធ្លាក់​ចុះ​ពេល​​ចេញ​ផ្សាយ​​​តួលេខ​សេដ្ឋកិច្ច​​​ធ្លាក់​ចុះ​មក ៕​