ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​​ស្រក​ចុះ​វិញ​ត្រូវ​គិត​ពី​អនាម័យ​ដើម្បី​ការពារ​​សុខ​ភាព​

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​នៅ​ពេល​ដែល​ទឹក​ទន្លេ​មេ​គង្គ​​ ទន្លេ​សេកុង ទន្លេ​សេសាន ​និង​ទន្លេ​​ស្រែ​ពក ​កំពុង​​ស្រក​​ទៅវិញជា​បណ្តើរៗ​ អាជ្ញាធរ​​ក៏​បាន​​អំពាវ​នាវ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ក្នុងក្រុង​ក៏ដូចជា​បង​ ប្អូន​ប្រជា​ពល​រដ្ឋ​​​នៅតាម​​ដង​ទន្លេ​ដែល​រងគ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​ នេះ ​ត្រូវធ្វើការ​សំអាត​​អនាម័យ​​នៅ​ក្នុងតំ​បន់​​​ និង​ជុំវិញ​លំនៅ​ឋាន​ដែល​មាន​

ខេត្តស្ទឹងត្រែង ៖ ​នៅ​ពេល​ដែល​ទឹក​ទន្លេ​មេ​គង្គ​​ ទន្លេ​សេកុង ទន្លេ​សេសាន ​និង​ទន្លេ​​ស្រែ​ពក ​កំពុង​​ស្រក​​ទៅវិញជា​បណ្តើរៗ​ អាជ្ញាធរ​​ក៏​បាន​​អំពាវ​នាវ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ក្នុងក្រុង​ក៏ដូចជា​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​នៅតាម​​ដង​ទន្លេ​ដែល​រងគ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​នេះ ​ត្រូវធ្វើការ​សំអាត​​អនាម័យ​​នៅ​ក្នុងតំ​បន់​​​ និង​ជុំវិញ​លំនៅ​ឋាន​ដែល​មាន​ការ​ស្អុយ​រលួយ​ពី​ស្មៅ និង​របស់​របរ​​ផ្សេងៗ​ទៀត​​ដើម្បី​ជា​ការ​ថែរក្សា​សុខ​ភាព។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួន​ក៏​បានទទួលអំណោយពី​គណៈ​កម្មាធិ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយនិងកាកបាទក្រហមកម្ពុជា ក្នុង​នោះ​មានក្រុងស្ទឹងត្រែង ស្រុកសៀមបូក ស្រុក​ថា​ឡាបរិវ៉ាត់ និងស្រុកសេសាន។ នៅស្រុកថា​ឡាបរិវ៉ាត់ មានឃុំអូរស្វាយ និងឃុំព្រះ​រំកិល​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ចំនួន៥៤៦គ្រួសារ ក្នុង​នោះ​មាន​អំណោយ​របស់សាខាកាកបាទក្រហម​ខេត្ត​ចំនួ​ន៤៦​គ្រួសារ និងអំណោយរបស់កាក​បាទ​ក្រហម​កម្ពុជា ចំនួន៥០០គ្រួសារ ​ដោយ​ក្នុង​មួយ​គ្រួសារ​ៗទទួល​បាន​អង្ករចំនួន៣០គីឡូ​ក្រាម មី​១​កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹក​ស៊ីអ៊ីវ១​យួរ ខ្លាញ់២លីត្រ មុង១ ក្រមា១ ភួយ​១ និង​សារុង១។ ចំណែកស្រុកសៀមបូក ស្រុកសេសាន និងក្រុងស្ទឹងត្រែង អាជ្ញាធរ​នឹង​ធ្វើ​ការចែក​ជូន​ជា​បន្តបន្ទាប់ទៀត ។

លោកឡូយ សុផាត អភិបាលខេត្ត និងជា​ប្រធាន​​កិត្តិយស​សាខាកាកបាទក្រហមខេត្ត បាន​ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេ​ចតេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ដល់ប្រជាពលរដ្ឋ​ទាំង​អស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់​ដោយ​​ខ្លួនឯងផ្ទាល់ក្នុងការថែរក្សាសុខភាព​ដោយ​ហូបស្អាត ផឹកស្អាត ព្រោះពេលទឹកស្រក​ចុះ​ទៅ​នឹងមានមេរោគកើតឡើង។

ជា​មួយ​នេះ​លោកជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយឧបត្ថម្ភថវិកា​ចំនួន​២០.០០០​ដុល្លារ ជូនសាខាកាកបាទក្រហម​ខេត្ត​ស្ទឹងត្រែងបន្ថែមទៀត សម្រាប់ទិញស្បៀង​អាហារ​ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹក​ជំនន់ទន្លេមេគង្គ។ ចំណែក​​​លោកឡូយ សុផាត បានជួយឧបត្ថម្ភថវិកាចំនួន១០.០០០​ដុល្លារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពី​ផល​ប៉ះពាល់ដោយសារទឹក​ជំនន់នេះផងដែរ៕