ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីខួបកំណើត​កំពុងសប្បាយៗផង ស្រាប់តែអ្នកជិតខាងម្នាក់​ស្រវឹ.ងជិះម៉ូតូចូល​​បង្ករឿង​ ផ្អើលភ្ញៀវរត់ជា.ន់ជើងគ្នាទាំងយប់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​គ្នា ខណៈ​ពេលឃើញ​​អ្នក​ភូមិ​កំពុង​ធ្វើ​កម្មវិធី​ខួបកំណើត ស្រាប់តែ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​រករឿង​ហើយ​វាយ​ភ្ញៀវ រត់​ជាន់​ជើង​គ្នា ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​​ ។

ករណីខាងលើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦ នៅចំណុច​ជិត​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​កម្មវិធី ក៍​ដូច​ជា​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត ដោយ​មាន​ភ្ញៀវ​ប្រុស​ស្រី​ជា​ច្រើន​នាក់​កំពុង​តែ​សប្បាយ​ក្នុង​កម្មវិធី​ផង​នោះ ក៍​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​មាន​បុរស​ម្នាក់​ជា​ជន​បង្ក ហើយក៍​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មួយ​គ្រឿង​ទំនងជា​ស្រវឹង បាន​ចូល​ទៅ​ក្នុង​កម្មវិធី ហើយ​រករឿង​ទះកំផ្លៀង​ទៅ​លើ​ភ្ញៀវ​ប្រុស​ម្នាក់ ដោយ​មិន​មាន​មូលហេតុ​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​បាតុភាព​នេះ​ហើយ ម្ចាស់ផ្ទះ​ស្រី​បាន​ទៅ​ឃាត់​សួរនាំ ស្រាប់តែ​បុរស​រូប​នោះ​បាន​ប្រើ​ហិង្សា​ដាក់​ទៅ​លើ​ស្ត្រី​នោះ​ថែម​ទៀត ទើប​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ចុះ​ទៅ​ការ​ឃាត់ខ្លួន យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២​ផង​ដែរ ។

ករណី​នេះ​ផង​ដែរ ជន​រង​គ្រោះ ក៍​ដូច​ជា​ម្ចាស់​កម្មវិធី​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង អោយ​សមត្ថកិច្ច​ចាត់ការ​លើ​បុរស​រូប​នោះ​តាម​និ​តិ​វិធី ៕