ទាំងវិស័យការពារជាតិ ពន្ធដារ ថាមពល សុខាភិបាល និងទីផ្សារបោះដុំ! កម្ពុជា-បារាំង បោះជំហានដ៏ធំមួយទៀតហើយ តាមរយៈការចុះហត្ថលេខាលើឯកសារសំខាន់ៗ ២៩ ជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ២៩ ឯកសារជាប្រវត្តិសាស្ត្រ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង Emmanuel Macron អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ។

ជាក់ស្តែងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនាយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះថា ៖ ចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២៩ រួមមាន ៖

១-កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី។
២-កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ។
៣-សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ។
៤-ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី។
៥-សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ។
៦-កិច្ចសន្យាបង្កើតទីផ្សារបោះដុំ។
រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជនផ្សេងៗទៀតចំនួន២៣ ។


ចែករំលែកព័តមាននេះ