ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​រតនា​គារ​អាមេរិក​ផ្ទុះ​កំ.ហឹ.ង​នឹង​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​ដែល​មិន​រឹត​ត្បិត​​ការ​នាំ​ចេញ​បន្ទះ​ឈីប​របស់​ Nvidia ទៅចិន

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​រឿង​អាស្រូវ​ស្នេហា​រវាង​អតីត​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ Nvidia លោក​ជេន​សិន ហួង ដែល​ទើប​តែ​​លា​លែង​ពី​តំណែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ចាប់​ផ្ដើម​រាល​ដាល​ដល់​រដ្ឋាភិបាល​អាមេរិក​ជា​បណ្ដើរ​ៗ​ហើយ​។ ថ្មី​ៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក​ (​ស្មើ​នឹង​​ក្រសួង​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​ដទៃ​ទៀត) លោ​ក​ស្កុត​បឺសឹន​ (Scott Bessent) ដាក់​ការ​ស្ដី​បន្ទោស​ទៅ​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​ពន្យារ​ពេល​រឹត​ត្បិត​ការ​នាំ​ចេញ​បន្ទះ​ឈីប​ Nvidia ទៅ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ជាប់​សង្ស័យ​ថា​ជា​ភ្នាក់​ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ចិន​។ លោក​ថ្លែង​ថា​លោក​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​ទង្វើ​របស់​ក្រសួង​នេះ​។

លោក​ស្កុត​បឺសឹន (Scott Bessent)

លោក​បឺសឹន​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ស៊ី​អឹន​ប៊ី​ស៊ី (CNBC) ថា​ក្រសួង​របស់​លោក​ សហ​ការ​ជា​មួយ​ក្រសួង​ការ​បរទេស, ​​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​ពាណិជ្ជ​កម្ម​​គាំទ្រ​ការ​ដាក់​បញ្ចូល​​ក្រុម​ហ៊ុន​នៅ​សិង្ហបុរី​ឈ្មោះ​ Megaspeed ​ទៅ​ក្នុង​បញ្ជី​​ដែល​ស្ថិត​ក្រោម​ការ​​ត្រួត​ពិនិត្យ​​ជា​ច្រើន​ខែ​​​មក​ហើយ​​​ ហើយ​​​ក្រសួង​ពាណិជ្ជ​កម្ម​ជា​អ្នក​រ៉ាប់​រង​ធ្វើ​​កិច្ច​ការ​នេះ (ប៉ុន្តែ​ជាក់​ស្ដែង​ក្រសួង​មិន​ព្រម​ធ្វើ​ទេ​​)​។ បទ​អត្ថា​ធិប្បាយ​របស់​លោក​បឺសឹន​ហាក់​ដូច​ជា​រិះ​គន់​ឥត​សំចៃ​មាត់​ខុស​ពី​ធម្ម​តា​ទៅ​លើ​សហ​ការី​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ជា​មួយ​​គ្នា​គឺ​លោក​ហូវើត​ លូត​នីក (Howard Lunick) ​ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​។ ក្រសួង​នេះ​មាន​តួ​នាទី​ត្រួត​ពិនិត្យ​មើល​ការ​នាំ​ចេញ​នូវ​ទំនិញ​ប្រភេទ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​លាក់​ការណ៍​សម្ងាត់​។ ការ​ថ្លែង​របស់​លោក​ស្កុត​បឺសឹន​កើត​មាន​ឡើង​ចំ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​ Nvidia ជា​មួយ​ Megaspeed ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ដែល​នាំ​ទៅ​ដល់​ការ​លា​លែង​ពី​តំណែង​របស់​លោក​ជេន​សិន​ហួង​។

លោក​ស្កុត​បឺសឹន (Scott Bessent) និង​លោក​ហូវើត​ លូត​នីក (Howard Lutnick)

លោក​ហួង​ទទួល​ស្គាល់​ថា​លោក​​ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហា​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍​មែន។ លោក​​​​មិន​បាន​បញ្ជាក់​ថា​​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​កំណាន់​ណា​​​ទេ​​។ ​​ប៉ុន្តែ​គេ​សង្ស័យ​ថា​​នៅ​ក្នុង​ចំណោម​នារី​មួយ​ចំនួន​ដែល​លោក​ហួង​ទាក់​ទង​នោះ​ក៏​មាន​​​​អ្នក​ស្រី​អាលីស​ហួង (Alice Huang) ​​ម្នាក់​ផង​ដែរ​។ ភ្នាក់​ងារ​សម្ងាត់​​អាមេរិក​សង្ស័យ​ថាអ្នក​ស្រី​​​ជា​ភ្នាក់​ងារបង្កប់​​ដែល​​រដ្ឋា​ភិ​បាល​ចិន​បញ្ជូន​ទៅ​បង្កើត​ស្នេហា​ក្លែង​ក្លាយ​ជា​មួយ​លោក​ជេន​សិន​ហួង។​​ គោល​បំណង​ធំ​គឺ​ដើម្បី​លួច​ផ្ទេរ​បន្ទះ​ឈីប​របស់​ Nvidia ទៅ​ផ្គត់​ផ្គង់​ក្រុម​ហ៊ុន​តូច​ធំ​នានា​​ទូទាំង​ប្រទេស​ចិន​។ ទោះ​ជា​មាន​ការ​សង្ស័យ​បែប​នេះ​ក្ដី ប្រទេស​ចិន​បាន​​ប្រកាស​បដិសេធ​រួច​ហើយ។ លោក​ហូវើត​ លូត​នីក​ចាប់​ផ្ដើម​ជាប់​ការ​សង្ស័យ​​​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ជេន​សិន​ហួង​ ហើយ​លោក​ហួង​ក៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ត្រាំ​ទៅ​ទៀត។ លោក​ហួង​បាន​​ធ្វើ​ដំណើរ​ទៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​២៩ ខែ​តុលា​កន្លង​ទៅ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​ការ​ពារ​សុវត្ថិ​ភាព​នៅ​ក្នុង​វិស័យ​អេ​អាយ​។

លោក​ជេន​សិន​ហួង និង​លោក​ហវូវើត​ លូត​នីក

សារ​ព័ត៌​មាន​ញូយ៉ក​ថាមស៍​ចុះ​ផ្សាយ​ថា​​ទោះ​បី​មាន​ការ​ស្នើសុំ​ឱ្យ​រឹត​ត្បិត​ការ​នាំ​ចេញ​បន្ទះ​ឈីប​បំពាក់​​បច្ចេក​វិទ្យា​ទំនើប​របស់​​ Nvidia ទៅ​ប្រទេស​ចិន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​លោក​លូត​នីកជំទាស់​នឹង​​សំណើ​នេះ​​។ ក្រុម​ហ៊ុន​នានា​របស់​ចិន​អាច​មាន​ឱកាស​ប្រើ​ប្រាស់​បន្ទះ​ឈីប​របស់​ Nvidia ក៏​ដោយ​សារ​ក្រុម​ហ៊ុន​​ខ្លះ​ដូច​ជា​ Megaspeed ជា​ដើម​។ មាន​សេចក្ដី​រាយ​ការណ៍​ថា Megaspeed បាន​ទិញ​បន្ទះ​ឈីប​របស់​ Nvidia ជាង​៤​ពាន់​លាន​ដុល្លារ​។ យោង​តាម​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​នេះ ទាំង​លោក​លូត​នីក និង​លោក​ជេន​សិន​ហួង​យល់​ព្រម​ឡើង​ផ្ដល់​សក្ខី​កម្ម​​នៅ​ចំពោះ​មុខ​សភា​ខង់​ហ្ក្រែស​របស់​អាមេរិក​​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​។

ទាំង​​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ និង​សា​ធារណ​រដ្ឋ​កំពុង​ចោទ​ជា​សំណួរ​ថា​តើ​លោក​លូត​នីក​ហេតុ​ដូច​ម្ដេច​បាន​ជា​ខិត​ខំ​ជំរុញ​ការ​នាំ​ចេញ​បន្ទះ​ឈីប​ទៅ​ក្រៅ​ប្រទេស​ខ្លាំង​​ម៉្លេះ​ទោះ​បី​រដ្ឋាភិបាល​អាមេរិក​ក្រើន​រំលឹក​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​ការ​បែក​ធ្លាយ​ប្រព័ន្ធ​សន្តិ​សុខ​សម្ងាត់​យ៉ាង​ណា​ក្ដី​​។ តាម​គម្រោង លោក​លូត​នីក​នឹង​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ​កម្ម​ការ​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​។ សមាជិក​ព្រឹទ្ធ​សភា​ម​ក​ពី​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោក​ធីម​ស្កុត (Tim Scott) បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​ឱ្យ​លោក​លូត​នីក និង​លោក​ជេន​សិន​ហួង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សភា​ខង់​ហ្ក្រែស​នា​ដើម​ខែ​ធ្នូ​៕ ប្រភព៖ AP និង​ប្រភព​ដទៃ​ទៀត​