ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ឆ្លង​ទ្វីប​ពី​​ក្រុង​​សៀង​ហៃ ​ទៅ​ក្រុង​ឡុងដ៍ ចម្ងាយ​14​ពាន់​គីឡូ​ម៉ែត្រ ​មាន​រយៈ​ពេល​136​ថ្ងៃ

13 ឆ្នាំ មុន

​លោក​ចើង សឺង ជាអ្នក​ស្រុក​​យូណាន ​ប្រទេស​ចិន ចាប់​ផ្តើម​​បង្កើត​កេរ្តិ៍​ឈ្មោះ​​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​ផ្នែក​​វិទ្យា​សាស្ត្រ​ និង​បច្ចេក​​វិទ្យា​នៃ​មហា​វិទ្យា​ល័យ​សៀង​ហៃ ដោយ​បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន គឺធាក់​កង់​ក្នុង​ចម្ងាយ​​​១៤.០០០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​១៣៦​ថ្ងៃ ​ពី​ក្រុង​សៀង​ហៃ ដល់ក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស ។

លោក​ចើង សឺង ជាអ្នក​ស្រុក​​យូណាន ​ប្រទេស​ចិន ចាប់​ផ្តើម​​បង្កើត​កេរ្តិ៍​ឈ្មោះ​​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​ផ្នែក​​វិទ្យា​សាស្ត្រ​ និង​បច្ចេក​​វិទ្យា​នៃ​មហា​វិទ្យា​ល័យ​សៀង​ហៃ ដោយ​បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន គឺធាក់​កង់​ក្នុង​ចម្ងាយ​​​១៤.០០០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​១៣៦​ថ្ងៃ ​ពី​ក្រុង​សៀង​ហៃ ដល់ក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស ។

លោក​ចើង សឺង ​ជា​បណ្ឌិត​ថ្មី មិនធ្លាប់​​ធ្វើ​ដំណើរ​​ទៅណា​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏ឆ្ងាយ​បែប​នេះទេ​និង​រមែង​មាន​ក្តី​ស្រមៃថា នឹង​ជិះ​កង់​ឆ្លង​​ទ្វីប​ឱ្យ​ខាង​តែ​បាន ។ កាល​ពី​​ឆ្នាំ​២០០៨​ ​លោកធ្លាប់​ជិះ​កង់​ពីសៀង​ហៃ​ ទៅសីុ​ឈួន និង​បន្ត​ទៅ​ទីបេ ប៉ុន្តែ​​កាល​ណោះ​​មិន​ដូច​គ្នា​​នឹង​ការ​ធាក់​កង់​ទៅ​ក្រុង​ឡុងដ៍​ឡើយ ។

ជាក់​ស្តែង​​សម្រាប់រូប​ភាព​នេះ គឺលោក​ចើង សឺង ​កំពុងឈរ​នៅ​ខាង​មុខ​អគារ​​នាឡិ​កា​ប៊ិក​ប៊េន ក្នុងទី​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​១៩ ​កក្កដា កន្លង​មក បន្ទាប់​ពី​ធាក់​កង់​ឆ្លង​ទ្វីប​ពី​សៀង​ហៃ ប្រទេស​​​ចិន ឆ្លង​កាត់​១១​ប្រទេស ក្នុង​រយៈ​ពេល​១៣៦​ថ្ងៃ ៕