ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញ​ពន្ធនាគារ​មិន​រាងចាល​! ខឹង​ម្តាយ​ស្តីបន្ទោស ទាញ​ស្ន​សម្រាប់​ចា.ក់​ត្រី គំរា.ម​​ដល់ជីវិត​ម្តាយ ត្រូវ​នគរបាល​ឃាត់ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់ ទើបតែ​ចេញពី​ពន្ធនាគារ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​បុរស​រូប​នោះ​គំរាម​ចាក់​សម្លាប់​ម្ដាយបង្កើត ដែល​ជា​អ្នក​មានគុណ​ព្រោះតែ​ខឹង​ម្ដាយ​ស្តីបន្ទោស​រឿង​មិន​ចេះ​ខ្មាស់​គេ​ មិន​ជួយ​ធ្វើ​ការងារ​ម្ដាយ កូនប្រុស​កើត​ចិត្ត​ខឹង​ទាញ​ស្ន​សម្រាប់​ចាក់​ត្រី ដេញ​ចាក់​សម្លាប់​ម្ដាយ​រត់គេច​ខ្លួន​ទាន់ ដោយ​​ទ្រាំលែង​​បាន ​ម្ដាយ​បាន​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។

ករណី​ហិង្សា​ក្នុង​គ្រួសារបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូន​មានឈ្មោះ ផា​ន់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ ​វាយ​ពាងទឹក​បែក​ចំនួន​១ និង​បាន​គំរាម​ចាក់​សម្លាប់ ទៅ​លើ​ម្តាយបង្កើត ជា​ជន​រង​គ្រោះ​មានឈ្មោះ រៀន ម៉ាច ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរប​លក់ដូរ (​ត្រូវជា​ម្ដាយបង្កើត​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​បន្ត​ទៀត​ថា​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​យក​ស្ន​សម្រាប់​ចាក់​ត្រី ដង​ដែក មាន​ប្រវែង ២​ម៉ែត្រ គំរាម​និង​ដេញ​ចាក់​ជន​រង​គ្រោះ​ដែល​ត្រូវជា​ម្តាយបង្កើត​  ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះជា​ម្តាយ​បាន​រត់គេច​ទាន់ (​ពុំ​មាន​រង​របួស​នោះ​ទេ​)​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះជា​ម្តាយ​កំពុង​រៀបចំ​អីវ៉ាន់​លក់ដូរ​  ធម្មតា​ដូច​សព្វមួយដង កូនប្រុស​ដែល​ទើប​ចេញពី​ពន្ធនាគារ មិនជួយ​រៀបចំ និង​ជួយ​ការងារ​អ្វី​សោះ​។ ម្តាយ​ក៏​បាន​ស្ដីបន្ទោស​ឱ្យ ជនសង្ស័យ​ជា​កូន​ថា ហែង​អត់​ចេះ​ខ្មាស់​គេ​ទេ​អី មិន​ជួយ​ការងារ អាយុ​ច្រើន​ហើយ ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ជា​កូន​បាន​ខឹង​ម្តាយ​ស្ដីបន្ទោស បែប​នោះ​ក៏​ស្ទុះ​ទាញ​ស្នមកដេញ​ចាក់​សម្លាប់ ទៅ​លើ​ម្ដាយ​របស់​ខ្លួន ប៉ុន្តែ​ជន​រង​គ្រោះជា​ម្តាយ​រត់គេច​ខ្លួន​ទាន់ ពុំ​មាន​របួស​នោះ​ទេ ។ ម្តាយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​ចាត់ការ​តាម​ច្បាប់​។ តាម​ការ​បញ្ជាក់​របស់​ម្តាយ​ថា ជនសង្ស័យ​ខាងលើ ធ្លាប់​ជាប់​ពន្ធនាគារ ទើប​ចេញ ហើយ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន នឹង​តែងតែ​បង្ក​រការ​អុកឡុក​ក្នុង​គ្រួសារ​ញឹក​ញ៉ាប់ ណាស់​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ម្ដាយ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​ឃុំ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ជន​ស​ង្ស័​យខាងលើ យក​មក​សួ​នាំ នៅ​អធិការដ្ឋាន​គ បាល​ស្រុក​គងពិសី ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើការ​គំរាម​ដេញ​ចាក់​សម្លាប់​ម្ដាយបង្កើត​ពិតប្រាកដ​មែន​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​