ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីលង្កា​ចាប់​ផ្តើម​​ជំរឿន​​ដំរី​ព្រៃ​​ជា​លើក​ដំបូង​នៅ​​ក្នុង​ប្រទេស​

13 ឆ្នាំ មុន

តាម​ទីភ្នាក់​ងារ AFP ផ្សាយ​ថា អាជ្ញា​ធរ​​ កង​ទ័ព និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​​ពាន់​នាក់​ បាន​ចុះ​តាម​តំបន់​​នៅ​ទូទាំង​ប្រទេស​ស្រី​លង្កា ​កាលពី​ថ្ងៃទី​១២ សីហា កន្លង​មក ដើម្បី​​ធ្វើ​ការ​​ជំរឿន​​ចំនួន​ដំរី​ព្រៃ​​ជា​លើក​ដំបូង​របស់​ប្រទេស ទោះ​បីជា​មាន​ក្រុម​​អភិ​រក្ស​​សត្វ​ព្រៃ​ខ្លះ​ធ្វើ​ការ​ជំទាស់​ក្រោយ​ពី​ មាន​​លេច​ឮ​​ដំណឹង​ថា ​អាជ្ញា​ធរ​នឹង​ឆ្លៀត​

តាម​ទីភ្នាក់​ងារ AFP ផ្សាយ​ថា អាជ្ញា​ធរ​​ កង​ទ័ព និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​​ពាន់​នាក់​ បាន​ចុះ​តាម​តំបន់​​នៅ​ទូទាំង​ប្រទេស​ស្រី​លង្កា ​កាលពី​ថ្ងៃទី​១២ សីហា កន្លង​មក ដើម្បី​​ធ្វើ​ការ​​ជំរឿន​​ចំនួន​ដំរី​ព្រៃ​​ជា​លើក​ដំបូង​របស់​ប្រទេស ទោះ​បីជា​មាន​ក្រុម​​អភិ​រក្ស​​សត្វ​ព្រៃ​ខ្លះ​ធ្វើ​ការ​ជំទាស់​ក្រោយ​ពី​មាន​​លេច​ឮ​​ដំណឹង​ថា ​អាជ្ញា​ធរ​នឹង​ឆ្លៀត​ឱកាស​​នេះ​ចាប់​​កូន​ដំរី​មក​ហ្វឹក​ហ្វឺន​ឱ្យ​ស៊ាំ ដើម្បី​យក​ទៅដង្ហែ​​​ក្នុង​ពិធី​សំខាន់​ៗ​ផ្នែក​សាសនា។

ក្រុម​អភិ​រក្ស​​សត្វ​ព្រៃ​​ជាច្រើន​នាក់ បាន​សម្រេច​ចិត្ត​មិន​ចូល​រួម​ក្នុងការ​ស្រាវជ្រាវ​​ចំនួន​ដំរី​ព្រៃ​​នៅ​ស្រី​លង្កានេះទេ ​ដោយ​សារ​មាន​ក្តី​បារម្ភ​​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សត្វ​ព្រៃ​​ស្រី​លង្កា​​បង​្ហាញ​នូវ​ការ​យល់​​ឃើញថា ​ការ​ស្រាវជ្រាវ​លើក​នេះ នឹង​​មាន​ការ​ចាប់​ដំរី​មក​ហ្វឹក​ហ្វឺន ។ ​ទោះ​បីជា​យា៉ងណា​ក៏​ដោយ មាន​ប្រជាជន​ប្រហែល​៤.០០០​នាក់ ចូលរួម​ធ្វើជំរឿន ​តាម​ការ​កំណត់​រយៈ​ពេល​​២​​ថ្ងៃ ​ដោយ​ចាត់​ទុកថា ជា​លើក​​ដំបូង​​ដែល​ប្រទេស​ស្រី​លង្កា​​ព្យា​យាម​​ធ្វើ​ការ​​​​ជំរឿន​​ចំនួន​សត្វ​ដំរី​ក្នុង​ឧទ្យាន​​ជាតិ​នៅ​ទូទាំង​ប្រទេស ។ ​ការ​​ជំរឿន​​​ចាប់​ផ្តើម​​ឡើង​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា នៅ​​បរិវេណ​​តំបន់​ទឹក​ អាង​ស្តុក​​​ទឹក​បុរាណ និង​តាម​ទន្លេ​ផ្សេងៗ​​ដែល​មាន​ប្រទះ​ឃើញ​​ដំរី​ព្រៃ​ជា​ញឹក​ញាប់ ។

លោក​ប្រាឌីប ហេត​ទីយ៉ារ៉ាឈី (Pradeep Hettiarachchi) មន្ត្រី​ឧទ្យា​ន​សត្វ​មី​ណេ​រី​យា៉​បាន​ ប្រាប់ AFP ថា នឹង​មាន​​ការ​បែង​ចែក​ក្រុម​ដំរី​ទៅតាម​ភេទ និង​អាយុ​ ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «ចំនួន​ដំរី​​ក្នុង​ឧទ្យា​ន​របស់​យើង​មាន​ចំនួន​ច្រើន ​​ហើយ​​ការ​ស្រាវជ្រាវ​នេះ​​នឹង​ជួយ​ឱ្យ​យើង​ដឹង​ពី​ទិន្ន​ន័យ​សំខាន់ៗ​​ក្នុង​ការ​ដាក់​គម្រោង​​អភិរក្ស» ។

ចំណែក​ក្រុម​​អភិ​រក្ស​​សត្វ​ព្រៃ​​មួយ​​ចំនួន​បាន​ប្រឆាំង​នឹង​ការ​ជំរឿន​ចំនួន​ដំរី​ព្រៃ​​នេះ​​ក្រោយ​ពីរបាយ​ការណ៍​​នៃ​ការ​យល់​ឃើញ​រប​ស់​លោក​អេស-អឹម ចាន់ដ្រា​សេណា (S.M Chandrasena) រដ្ឋ​មន្ត្រី​​ក្រសួង​សត្វ​ព្រៃ​​ស្រី​លង្កា​​កាលពី​ដើម​ស​សប្តាហ៍​មុន​បញ្ជាក់​ថា ក​ារ​ធ្វើ​ជំរឿន​​​ចំនួន​ដំរី នឹង​មាន​ការ​វាយ​តម្លៃ​​ដល់​ការ​រក​ដំរី​ព្រៃ​ដ៏​សម​ស្រប​​សម្រាប់​ការ​បង្ហាត់​ហ្វឹក​ហ្វឺន ។

តាមសារ​ព័ត៌​មាន​មីរ័រ​ នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​​បាន​ចុះ​ផ្សាយ​​ដោយ​យោងលើ​ប្រសាសន៍​របស់​លោក​ចាន់​ដ្រា​សេ​ណា ថា «កូន​ដំរី​​ដែល​ស័ក្តិ​សម​​សម្រាប់​ដង្ហែ​ពិធី​ផ្សេងៗ​​នឹង​ត្រូវ​ជ្រើស​​រើស​ក្នុង​​ពេល​​ធ្វើ​ជំរឿន​ដំរី​ព្រៃ ​ដើម្បី​យក​មក​​បង្ហាត់​​ហ្វឹក​ហ្វឺន​ឱ្យ​ស៊ាំ​​នៅ​មុន​ពេល​បញ្ជូន​បន្ត​ទៅតាម​​វត្ត​ផ្សេងៗ​ទៀត ។ នៅក្នុង​សម័យ​អតីត​កាល ​​យើង​មាន​ដំរី​ជាង​៣០០​ក្បាល ​ដែល​ទទួល​ការ​ប​ង្ហាត់​​ហ្វឹក​ហ្វឺន ប៉ុន្តែ​បច្ចុ​ប្បន្ន​​នៅ​សល់​ត្រឹម​១៥០​ក្បាល ​និង​មាន​​ការ​ហ្វឹក​ហ្វឺន​​តិច​តួច»៕