ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​​នេ​ប៉ាល់​សុំ​​លា​លែង​​ចេញ​ពី​​តំណែង​

13 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​លោក​ហ្សា​ឡា​ណាត ខាណាល់​ បាន​សុំ​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១៤ សីហា ដោយ​សារ​អសមត្ថ​ភាព​របស់​បណ្តា​គណ​បក្ស​នយោ​បាយ​​ពុំ​អាច​ឈាន​ទៅ​ធ្វើ​ឱ្យ​សម្រេច​បាន​​កុង​សង់​ស៊ុល​​មួយ​លើ​ដំណើរ​ការ​សន្តិ​ភាព​នៅ​នេ​ប៉ាល់​។

នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​លោក​ហ្សា​ឡា​ណាត ខាណាល់​ បាន​សុំ​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១៤ សីហា ដោយ​សារ​អសមត្ថ​ភាព​របស់​បណ្តា​គណ​បក្ស​នយោ​បាយ​​ពុំ​អាច​ឈាន​ទៅ​ធ្វើ​ឱ្យ​សម្រេច​បាន​​កុង​សង់​ស៊ុល​​មួយ​លើ​ដំណើរ​ការ​សន្តិ​ភាព​នៅ​នេ​ប៉ាល់​។

ទី​ប្រឹក្សា​សារ​ព័ត៌​មាន​របស់​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​និយាយ​ថា លោក​ខាណាល់ ដែល​ដឹក​នាំ​គណ​បក្ស​ម៉ាក់​ស៊ីស្ត​ ឡេ​នីនីស្ត​ឯក​ភាព​ UML បាន​ប្រគល់​ពាក្យ​សុំ​លា​លែង​ជូន​ចំពោះ​ប្រធានា​ធិបតី​នេ​ប៉ាល់​ លោក​រ៉ាម​បារ៉ាន យ៉ាដាវ ក្រោយ​បរា​ជ័យ​នៃ​ការ​ចរចា​ដែល​កំពុង​​ធ្វើ​ចាប់​តាំង​​ពី​ច្រើន​ថ្ងៃ​មក​ហើយ​ជាមួយ​មេដឹក​នាំ​នៃ​គណ​បក្ស​សំខាន់​ដទៃៗ​ទៀត​។

ទី​ប្រឹក្សា​រូប​នោះ​លោក​ស៊ូរិយា​ ថាប៉ា​គូស​បញ្ជាក់​ប្រាប់​ AFP ថា នាយក​រដ្ឋ​មន្ត្រី​ប៉ុន​ប៉ង​ជំរុញ​ឱ្យ​មាន​កុង​សង់​ស៊ុល​មួយ​​រហូត​ដល់​នាទី​ចុង​ក្រោយ​ ក៏ប៉ុន្តែ​បណ្តា​គណ​បក្ស​ពុំ​អាច​សម្រេច​បាន​​ការ​ព្រម​ព្រៀង​គ្នា​ លើ​ការ​​តាក់​តែង​រដ្ឋ​ធម្ម​នុញ្ញ​មួយ​ និង​លើ​ដំណើរការ​សន្តិ​ភាព ហេតុនេះ​ហើយ​បាន​ជា​លោក​សម្រេច​សុំ​លាលែង​។

លោក​ខាណាល់​ ត្រូវ​បាន​សភា​ជ្រើស​តាំង​ជាមួយ​នឹង​ការទ្រទ្រង់​របស់​ពួក​​ម៉ៅ​និយម​នេ​ប៉ាល់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ខែកុម្ភៈ​កន្លង​មក​នេះ​។ ពួក​ម៉ៅ​និយម​ដែល​កាល​ពី​មុន​ជា​ពួក​ឧទ្ទាម​នោះ​ពេល​​នេះ​ក្លាយ​ទៅ​ជា​កម្លាំង​នយោ​បាយ​ដ៏​សំខាន់​របស់​នេ​ប៉ាល់​​ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កាល​ពី​ឆ្នាំ​២០០៦​ និង​ការ​លុប​បំបាត់​ចោល​របប​រាជា​និយម​ ៕