ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​បារាំង​​ទី​74​ស្លា.ប់​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​​គណ​បក្ស​សង្គម​និយម​​ស្នើ​ឱ្យ​​ផ្លាស់​ប្តូរ​​យុទ្ធ​សាស្ត្រ​

13 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានា​ធិបតី​បារាំង ELYSEE គូស​បញ្ជាក់​ថា ទាហាន​បារាំង​ម្នាក់​ទៀត​បាន​ត្រូវ​ស្លា.ប់​កាល​ពី​ថ្ងៃ​ទី​១៤ សីហា នៅ​អាហ្វ​ហ្គានី​ស្ថាន​ដោយ​សារ​ការ​បា.ញ់​ប្រហារ​របស់​ពួក​បះ​បោរ​ក្នុង​ឱកាស​នៃ​បេសកកម្ម​មួយ​ជួយ​ទ្រទ្រង់​ដល់​កង​ទ័ព​ជាតិ​អាហ្វ​ហ្គា​នី​ស្ថាន​នៅ​ខេត្ត​កាពី​សា​(ភាគ​និរតី)។ ទាហាន​ដែល​ស្លា.ប់​នោះ គឺ​ជា​អនុ​សេនីយ៍​ទោ

ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានា​ធិបតី​បារាំង ELYSEE គូស​បញ្ជាក់​ថា ទាហាន​បារាំង​ម្នាក់​ទៀត​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៤ សីហា នៅ​អាហ្វ​ហ្គានី​ស្ថាន​ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​ពួក​បះ​បោរ​ក្នុង​ឱកាស​នៃ​បេសកកម្ម​មួយ​ជួយ​ទ្រទ្រង់​ដល់​កង​ទ័ព​ជាតិ​អាហ្វ​ហ្គា​នី​ស្ថាន​នៅ​ខេត្ត​កាពី​សា​(ភាគ​និរតី)។ ទាហាន​ដែល​ស្លាប់​នោះ គឺ​ជា​អនុ​សេនីយ៍​ទោ​​ម្នាក់​នៃ​កង​វរ​សេនា​​ធំ​ទី​១៥២​របស់​កង​ទ័ព​ជើង​គោកបារាំង COL​MAR ។

ការ​ស្លាប់​របស់​ទាហាន​បារាំង​​ម្នាក់​នេះ​ទៀត​ធ្វើ​ឱ្យ​ចំនួន​ទាហាន​​បារាំង​​ស្លាប់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ឡើង​ដល់​៧៤​នាក់​ហើយ​តាំង​ពី​ដំណាច់​ឆ្នាំ​២០០១​មក​។ ទាហាន​​បារាំង​១១​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ខែកក្កដា តែ​មួយ​គត់​ដោយ​ថ្ងៃ​ទី​១៤ កក្កដា គឺ​ជា​ទិវា​ខ្មៅ​មួយ​ ព្រោះ​មាន​ទាហាន​បារាំង​ស្លាប់​ដល់​ទៅ​៧​នាក់​។

វិមាន​ប្រធានា​ធិបតី​បន្ត​ថា ដោយ​ក្តី​ក្រៀម​ក្រំ​បំផុត​ដែល​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បាន​ជ្រាប​ពី​ការ​ស្លាប់​របស់​អនុសេនីយ៍​ទោ​រូប​នោះ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​។ ប្រមុខ​រដ្ឋ​បាន​សម្តែង​​ការ​ចូល​រួម​មរណ​ទុក្ខ​ និង​ចូល​រួម​ការ​ឈឺ​ចាប់​ជាមួយ​គ្រួសារ​សព​ទាហាន​រូប​នេះ​។ ដោយ​សារ​ទាហាន​បារាំង​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ទទួល​រង​ការ​បាត់​បង់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​គណ​បក្ស​សង្គម​និយម​បារាំង​បាន​ស្នើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​មួយ​ ៕