មកដល់ពេលនេះ កម្ពុជាមានគណនីដាក់ប្រាក់បញ្ញើ សរុបដល់ទៅ៣៩,៦គណនី ហើយគណនីកម្ចីសរុបមាន៤,៧គណនី ។
គណនីទាំងនេះ ត្រូវបានគេដឹងថា គឺបើក និងដំណើរការដោយធនាគារពាណិជ្ជ៥៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៨៥ ធនាគារឯកទេសចំនួន៧ និងគ្រឹះស្ថានឥណទានជនបទចំនួន៨៨។

ពាក់ព័ន្ធនឹងវិស័យនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការពង្រឹងការការពារអ្នកប្រើប្រាស់ នៅចំពេលដែលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីបំណុលគ្រួសារ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ ។
ស្ថាប័នទាំងពីរបានអះអាងថា ទោះបីជាការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការបានជួយគាំទ្រដល់ជីវភាពរស់នៅ អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយ ក៏យើងទទួលស្គាល់ថា អ្នកខ្ចីប្រាក់មួយចំនួនកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសនៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពលំបាក ៕
ចែករំលែកព័តមាននេះ