ស្ថានទូតបារាំងបានអះអាងជាចំហថា ការវះកាត់ប្តូរក្រលៀន ឬតម្រងនោមដំបូង ដែលធ្វើនៅកម្ពុជាទទួលបានជោគជ័យ ។

ស្ថានទូតបានអះអាង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា ការវះកាត់ប្តូរក្រលៀនជាលើកដំបូង នៅកម្ពុជា ត្រូវបានសម្រេចដោយជោគជ័យ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតសហការជាមួយមន្ទីរពេទ្យស៊ីវិលនៃទីក្រុងលីយ៉ុង។

ប្រភពដដែលបានអះអាងថា ស្ថានទូតមានមោទនភាព ដែលបានរួមចំណែកនៅក្នុងសមិទ្ធផលដ៏ត្រចះត្រចង់នេះ ។
មកដល់ពេលនេះ តម្រូវការវះកាត់ប្តូរក្រលៀនរបស់ពលរដ្ឋកម្ពុជាមានច្រើន ហើយកន្លងមកអ្នកដែលប្រឈមមុខនឹងការវះកាត់នេះ តែងស្វែងរកសេវាកម្មនៅបរទេសដូចជា ឥណ្ឌា និងចិន ជាដើម ៕



ចែករំលែកព័តមាននេះ