ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលចំណាយជិត៥០០លានដុល្លារ ដើម្បីទប់ទល់នឹងថ្លៃប្រេង និងថ្លៃអគ្គិសនី

1 ថ្ងៃ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​សរុប​មក​ដល់​ពេល​នេះ​ជិត​៥០០ លាន​ដុល្លារ ទប់​ថ្លៃ​ប្រេង និង​ថ្លៃ​ភ្លើង ។

សម្តេច​ធិ​បតី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ថា «​ប្រសិនបើ​រដ្ឋាភិបាល​មិន​ដាក់​ចេញ​វិធានការ​ផ្សេង​ៗ និង​កញ្ចប់​ថវិកា​ទប់​ទេ វិបត្តិ​អសន្តិសុខ​ថាមពល​អាច​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ឡើងថ្លៃ​លើស​ពី​បច្ចុប្បន្ន​ដែល​ឃើញ​ពី ៩​ទៅ​១០​ភាគរយ​»​។

សម្តេច​ធិ​បតី​បាន​ប្រកាស​ថា ស្ថានការណ៍​ពិភពលោក​វា​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ប្រែប្រួល​ខ្លួន​ណាស់ ហើយ​រដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​លើ​បញ្ហា​នេះ ។

ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ប្រែប្រួល​ខ្លាំង ក្រោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៦​នេះ កម្ពុជា​បាន​បង្កើន​ការ​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ដល់​ទៅ​៤០​ភាគរយ ។

ស្ថិតិ​ដែល​ប្រភព​ផ្តល់​ឲ្យ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៦ កម្ពុជា​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​សរុប មាន​តម្លៃ​ដល់​ទៅ​៣,៣៨​ពាន់​លាន​ដុល្លារ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា តម្លៃ​ប្រេងសាំង​ធម្មតា​លក់​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​មាន​តម្លៃ​៥.១៥០ រៀល ប្រេងម៉ាស៊ូត​៥.៦៥០ រៀល ហើយ​ប្រេង​ស៊ុប​ពែរ គឺ ៦.២០០ រៀល​នៅ​ក្នុង​មួយ​លី​ត្រ ៕