ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​អរគុណ ​អ្នកស្រី សែ​ម សុខ​គា ​ដែល​ចូល​មក​ស្វែង​រក​ដំណោះស្រាយ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់អាំង​​​តាម​ការ​អំពាវនាវ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ដល់​អ្នកស្រី សែ​ម សុខ​គា ដែល​បាន​ចូល​មក​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់​អាំង​តាម​ការ​អំពាវនាវ​ ។​

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ «​សូម​អរគុណ​ចំពោះ​ប្អូនស្រី សែ​ម សុខ​គា ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់ខ្ញុំ​កាលពី​ថ្ងៃ​ទី​១ តុលា​ កន្លង​ទៅ​នេះ ដោយ​សូម​ឱ្យ​ប្អូន​ចូល​មក​ជួប​ក្រុមការងារ​របស់​ខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់​អាំង (​ឬ​ហៅ​ថា បុប្ផា​លាក់ខ្លួន​) នៅ​ភ្នំ​១៥០០ ក្នុង​ខេត្តពោធិ៍សាត់​» ​។​

​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​លើក​ឡើង​ថា​ ដូច​ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ​ថា រាជរដ្ឋាភិបាល​​មិន​យក​ប្រជាពលរដ្ឋ​ណា​ម្នាក់​​ជាស​ត្រូវ​នោះ​ទេ ជា​ពិសេស​ ប្រជាពលរដ្ឋ​ដែល​មិន​មាន​​ដីធ្លី​ពិតប្រាកដ រាជរដ្ឋាភិបាល​តែងតែ​ជួយ​រក​ដំណោះស្រាយ​ជូន ដូច​ជា​ការ​ផ្ដល់​ដី​សម្ប​ទាន​សង្គមកិច្ច​ រួម​ទាំង​ការ​កសាង​ផ្ទះ​ជូន ដែល​កន្លង​មក​យើង​បាន​ផ្ដល់​ឱ្យ​ប្រជាពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​រួច​ហើយ តាម​រយៈ​កម្មវិធី​មួយ​ចំនួន​​ រួម​មាន​កម្មវិធី LASED, កម្មវិធី​ផ្ដល់​ដី​ជូន​អតីត​យុទ្ធ​ជន ​និង​និវត្តន៍​ជន​, កម្មវិធី​ផ្តល់​ដី​ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ។​ល​។​

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​ ​ខ្ញុំ​សូម​អរគុណ​ដល់​ឯកឧត្តម ខូ​យ រី​ដា អភិបាល​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ កែវ រតនៈ​ដែល​​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​នេះ រួម​ទាំង​ការ​ស្វែងរក​ដំណោះស្រាយ​ជូ​ជូន​ប្អូនស្រី សែ​ម សុ​គា ស្រប​តាម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល​។​

សម្តេច​បន្ថែម​ថា «​ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​ថា ​តំបន់​អន្ទង់អាំង (​ឬ​បុប្ផា​លាក់ខ្លួន​) នៅ​ភ្នំ​១៥០០ នឹង​ត្រូវ​ថែរក្សា​ជា​តំបន់​សាធារណៈ​របស់​រដ្ឋ ដោយ​នឹង​ត្រូវ​រៀបចំ​ដាំ​ដើមឈើ​ឡើង​វិញ ក្នុង​គោលដៅ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ សម្រាប់​ប្រជា​ពលរដ្ឋ​និង​ទេស​ចរណ៍​អាច​ទៅ​កម្សាន្ត​​បាន» ៕