ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុងប្រយ័ត្ន​! កម្ពុជា​រង​ឥទ្ធិពលព្យុះសង្ឃរា​ទី​២៨ ឈ្មោះ ណូ​ឡូ និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជា​មួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​ រន្ទះ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​​ឱ្យ​ដឹង​ថា កម្ពុជា​រង​ឥទ្ធិពល​​ព្យុះសង្ឃរា​ទី​២៨ ឈ្មោះ ណូ​ឡូ និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា ​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គ រ​រន្ទះ​ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះសង្ឃរា​ទី​២៨ ឈ្មោះ ណូ​ឡូ និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា ​របស់​ក្រសួង​ធនធានទឹក​បានឱ្យ​ដឹង​ថា ​សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​ បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា​ទី​២៨ ឈ្មោះ ណូ​ឡូ (Nolo) T2628 និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា (Koguma) T2629 រួម​ជាមួយនឹង​ព្យុះ​ទី​២៧ ឈ្មោះ ស៊ូ​រី​ហ្គា​អេ (Surigae) T2627 កំពុង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​៣​នេះ​ទេ​ ។

ក្រសួង​បាន​លើក​ឡើង​ថា ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៦

នៅ​តំបន់​វាលទំនាប​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី ៥០%​។

ចំណែក​នៅ តំបន់​ខ្ពង់រាប​៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៦០%​។

ដោយឡែក ​នៅ​​តំបន់​មាត់សមុទ្រ​៖ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៤០%​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​ ។

ក្រសួង​ថា ​យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​ បងប្អូន​ដែល​ធ្វើ​ដំណើរ​​តាម​ផ្លូវគោក​និង​ផ្លូវទឹក​ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល ​៕