ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះកងទ័ពអាកាសនីហ្សេរីយ៉ាដឹកមនុស្ស៣២នាក់ ធ្លាក់នៅភាគខាងត្បូងប្រទេស និងកំពុងបើកប្រតិបត្តិការរុករក

3 ថ្ងៃ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ យោង​តាម​កងទ័ព​ និង​រដ្ឋមន្ត្រី​អាកាសចរណ៍​នី​ហ្សេ​រី​យ៉ា​ថា យន្តហោះ​ដឹក​ជញ្ជូន​១​គ្រឿង​របស់​កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៥ ​តុលា នៅ​ភាគ​ខាងត្បូង​ប្រទេស​ ជាមួយ​មនុស្ស​ជិះ​៣២​នាក់​ ។

តាម​បណ្ដាញ​សង្គម​X រដ្ឋមន្ត្រី​អាកាសចរណ៍​នី​ហ្សេ​រី​យ៉ា លោក​FESTUS KEYAMO ថ្លែង​ថា តាម​ព័ត៌មាន​ដំបូង​ៗ​ថា ក្នុង​យន្ត ហោះ​​នោះ​ មាន​មនុស្ស​ជិះ​៣២​នាក់ ក្នុង​នោះ​ មាន​អ្នកដំណើរ​២៥​នាក់​ និង​សមាជិក​ក្រុម​យានិក​៧​នាក់​ ។ កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា បាន​បើក​ធ្វើ​ប្រតិបត្តិការ​រុករក ​និង​ជួយ​សង្គ្រោះ ក្រោយ​គ្រោះថ្នាក់​យន្តហោះ​ធុន​ATR-42 នោះ ដែល​កើត​មាន​ក្នុង​តំបន់
អ៉ី​ស​បូ​កូ​ដា​រដ្ឋ​អុ​ន​ដូ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​តុលា​។

កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ាប​ន្ត​ទៀត​ថា យន្តហោះ​នោះ​ ហោះហើ​រ់រ​វាង​ក្រុង​បេ​ណាំង​ស៊ី​​ធី​ និង​ក្រុង​ឡា​ហ្គោ​ស ពេល​កើត​មាន​គ្រោះថ្នាក់​នោះ​។ យន្តហោះ​នេះ​បាន​ធ្លាក់​ជិត​មូលដ្ឋាន​នាវាចរណ៍​អ៉ី​ស​បូ​កូ​ដា ហើយ​បំណែក​របស់​វា​ត្រូវ​បាន​រក​ឃើញ​ ។

វី​ដេ​អូ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​មនុស្ស​ម្នា​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ទន្លេ​មួយ មើល​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កំពុងធ្វើការ​រុករក​តាម​នាវា​។ មូលដ្ឋាន​នាវាចរណ៍​អ៉ី​ស​បូ​កូ​ដា​ ស្ថិត​ក្នុង​តំបន់​ប្រេងកាត​មួយ​នា​ភាគ​ខាងត្បូង​នី​ហ្សេ​រី​យ៉ា​៕