ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ស​ប្តា​ហ៍​! ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជិត​៥​ម៉ឺន​នាក់ មក​លេង​កម្សាន្ត នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ នានា​និង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជិ​ត​៥​ម៉ឺន​នាក់​។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦​។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ដដែល គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​៤៩,៥៦៥​នាក់ ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​(​ស្នាក់​នៅ​) ចំនួន ២,៩៥០​នាក់ ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​  ​ដើរ​កម្សាន្ត​វិល​ល្ងាច ចំនួន​៤៦,២៥០​នាក់ និង​ភ្ញៀវ ទេសចរណ៍​បរទេស​ចំនួន​៣៦៥​នាក់​ផង​ដែរ​។

ចំណែក​សន្តិសុខ សណ្តាប់ធ្នាប់ មាន​លក្ខណៈ​ល្អ​ប្រសើរ គ្មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ចំពោះ​ការ​លក់ដូរ ម្ហូប ចំណីអាហារ នៅ​តាម​សហគមន៍ និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ មាន​តម្លៃ​សមរម្យ​៕​