កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ និងដោះស្រាយវិវាទដោយសន្តិវិធី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាលកម្ពុជា
នៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ។
ការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអភិបាលខេត្ត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាពស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលន យោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយ សន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព»។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា គ្មាននរ ណាម្នាក់យល់អំពីសន្តិភាពជាងអតីតយុទ្ធជននោះទេ ។ ពួកគេគឺជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព។ ដូច្នេះ VECONAC មានបេសកកម្មដ៏ពិសិដ្ឋ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើការជាអ្នកការពារសន្តិភាពដ៏មានឥទ្ធិពលផងដែរ។ ក្នុងស្មារតីនេះ ក្នុងទិសដៅលើកក ម្ពស់ប្រសិទ្ធភាពរបស់ VECONAC ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្នូរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា កម្ពុជាពិតជាដឹងច្បាស់ អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនក្នុងការការពារទឹកដី ។
សម្តេចធិបតីបន្ថែមថា សម្រាប់កម្ពុជាដែលមានសង្គ្រាមយូរជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ ពិតជាដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន នៅក្នុងការចូលរួមកសាង និងការពារជាតិ។
សម្តេចធិបតីបន្តថា មិនថាកម្ពុជា ឥណ្ឌូចិន និងតំបន់អាស៊ានទាំងមូលនោះទេ បានចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្ដិសាស្ដ្រ ឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមបរិបទប្រវត្ដិសាស្ដ្រ និងវប្បធម៌របស់សង្គមជាតិនីមួយ ។

ចែករំលែកព័តមាននេះ