អាមេរិក-អាល្លឺម៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានព្រមានកាលពីថ្ងៃទី២ ឧសភា ថា លោកមានបំណងកាត់បន្ថយក្នុងចំនួនច្រើនទៀត ទាហានអាមេរិកដែលដាក់ពង្រាយនៅអាល្លឺម៉ង់ ក្រោយពីលោកប្រកាសពីការដកទាហានអាមេរិក៥០០០នាក់ ចេញពីប្រទេសសមាជិកអូតង់សំខាន់នោះនៅអឺរ៉ុប ដោយមិនទាំងបានប្រាប់អូតង់ឲ្យដឹងមុនផង។ ក្នុងចំណោមប្រទេសជាសមាជិកអូតង់ អាល្លឺម៉ង់មានវត្តមានទាហានអាមេរិកច្រើនជាងគេ ។ ការប្រកាសនោះ នាំឲ្យមានការរិះគន់រហូតដល់បណ្ដាមនុស្សនៃគណបក្សលោកផងដែរ ។

បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់អូតង់ មិនត្រូវបានរាយការណ៍ប្រាប់មុនពីការដកកងទាហានអាមេរិកដ៏ច្រើនបែបនេះចេញពីអាល្លឺម៉ង់អំឡុងពេលពី៦ ទៅ១២ខែខាងមុខនេះឡើយ ។ ចំនួននោះ ស្មើនឹងប្រមាណជា១៥% នៃចំនួនទាហានអាមេរិកប្រមាណជា៣៦.០០០នាក់ ដាក់ពង្រាយនៅអាល្លឺម៉ង់ ។ វត្តមានកងទាហានអាមេរិកនោះពិតជាសំខាន់ សម្រាប់សន្តិសុខនិងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ។
លោកត្រាំប្រកាសពីការកាត់បន្ថយកងទាហាននៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោកខឹងអធិការបតីអាល្លឺម៉ង់់លោកហ្វ្រីអ៉ី
ឌ្រិកម័រ ដែលវាយតម្លៃនាពេលមុននេះថា អាមេរិកហាក់ដូចជាគ្មានយុទ្ធសាស្ត្រច្បាស់លាស់ឡើយ ក្នុងការធ្វើសង្គ្រាមជាមួយ
អ៉ីរ៉ង់ និងថា អ៉ីរ៉ង់នឹងធ្វើឲ្យអាមេរិក រងការអាម៉ាស់ដោយសារសង្គ្រាមនេះ ។ និយាយរួមមកលោកត្រាំមានការខឹងសម្បាចំពោះបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុប មកពីប្រទេសទាំងនោះមិនជួយគាំទ្រដល់ការធ្វើសង្គ្រាមរបស់អាមេរិករួមជាមួយអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។

ចាប់តាំងពីយូរមកហើយ លោកត្រាំទាមទារឲ្យប្រទេសទាំងនោះ ពង្រឹងកិច្ចការពាររបស់ពួកគេផ្ទាល់ ដោយចោទប្រទេសទាំងនោះថា ចាំតែពឹងលើអាមេរិក។ ក្រៅពីអាល្លឺម៉ង់លោកត្រាំក៏គ្រោងកាត់បន្ថយចំនួនទាហានអាមេរិក នៅអេស្ប៉ាញនិងអ៉ី
តាលីផងដែរ។
កាលពីថ្ងៃទី២ ឧសភា លោកត្រាំអះអាងទៀតថា វត្តមានយោថាអាមេរិកនៅអាល្លឺម់ង់នឹងកាត់បន្ថយលើសពី៥០០០នាក់ដែលប្រកាសពីដំបូងនោះទៀតផង ៕

ចែករំលែកព័តមាននេះ