ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលគួរឱ្យភ្ញាក់ផ្អើល៖ កូនប្រុសអតីតប្រធានាធិបតីប្រេ​ស៊ីល ទទួលបានសំឡេងនាំមុខលោក លូឡា ក្នុងជុំដំបូង

4 ថ្ងៃ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រេ​ស៊ីល​ កាលពី​ថ្ងៃ​ទី​៤ ​តុលា បេក្ខជន​ប្រឆាំង​អ្នក​អភិរក្សនិយម​លោក​FLAVIO BOLSONARO ទទួល​បាន​សំឡេង​នាំមុខ​ប្រធានាធិបតី​ចប់​អាណត្តិ លោក​ល្វី​សអ៉ី​​ណា​ស្យូ​លូ​ឡា​ដាស៊ី​ល​វ៉ា ​ក្នុង​ជុំ​ទី​មួយ ហើយ​បេក្ខជន​ទាំង​២ ត្រូវ​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​២​ទៀត​​ដែល​នឹង​ប្រព្រឹត្ត​នា​ថ្ងៃ​ទី​២៥ ​តុលា​ ។

នេះ​ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ប្រេ​ស៊ី​​ល​ ។ ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​ព្រឹទ្ធ​សមាជិក​ជា​អ្នក​អភិរក្សនិយម​លោក​FLAVIO BOLSONARO អាយុ​៤៥​ឆ្នាំ ទទួល​បាន​សំឡេង​នាំមុខ​ប្រមុខរដ្ឋ​ចប់​អាណត្តិ​ ។

​

ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​៩៨,៣៦% កូនប្រុស​អតីត​ប្រធានាធិបតី​ស្ដាំ​និយម​លោក​ JAIR BOLSONARO ទទួល​បាន​សំឡេង​ជាង​៤៧% ទល់​នឹង​ជិត​៤៥% សម្រាប់​លោក​លូ​ឡា​ដា​ស៊ី​ល​វ៉ា​អាយុ​៨០​ឆ្នាំ​ ៕