ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរដ្ឋបាលពន្ធនាគាររដ្ឋតេននេស៊ី លាលែងពីតំណែងក្រោយ​ការប្រហារជីវិតអ្នកទោសស្ត្រី​២ដង​បរា​ជ័យ

4 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រមុខ​រដ្ឋបាល​ពន្ធនាគារ​រដ្ឋ​តេន​នេ​ស៊ី ​លោក​FRANK STRADA បាន​សុំ​លាលែង​ចេញពី​តំណែង ក្រោយ​ការ​ប្រហារជីវិត​មិន​សម្រេច​នារី​អ្នកទោស​សម្លាប់​មនុស្ស​ម្នាក់​ ឈ្មោះ​CHISTA PIKE​។ នេះ​ជា​ការ​ប្រកាស​ កាលពី​ថ្ងៃ​ទី​៣ ​តុលា​ របស់​អភិបាល​រដ្ឋ​នោះ ​លោក​BILL LEE ។

លោក​ BILL LEE ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា លោក​ FRANK STRADA បាន​សុំ​លាលែង​ហើយនឹង​ចាក​ចេញពី​តំណែង​ក្នុង​ខែ​នេះ​ ។ CHISTA PIKE​ដែល​ជានា​រី​ដំបូង​គេ​ត្រូវ​ប្រហារជីវិត​នៅ​រដ្ឋ​តេន​នេស៊ី​ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​២០០​ឆ្នាំ​មក​ហើយ ត្រូវ​បាន​គេ​ចាក់​ថ្នាំ​មរណៈ​ប្រហារ​ជី​វិត​ កាលពី​យប់​ថ្ងៃ​ទី​៣០ ​កញ្ញា តែ​ការ​ចាក់​ថ្នាំ​ប្រហារជីវិត​គេ​ដល់​២​ដង ស្ត្រី​អ្នក​ទោស​រូប​នោះ​នៅ​តែ​មិន​ស្លាប់​ដោយនៅ​មាន​ដង្ហើម​ដក នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ស្ទើរ​ទូ​ទាំង​ពិភពលោក​ ។

អភិបាល​រដ្ឋ​តេន​នេ​ស៊ី​ ប្រកាស​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១​តុលា ផ្អាក​ការ​ប្រហារជីវិត​អ្នកទោស​ក្នុង​រដ្ឋ​លោក ហើយ​ឲ្យ​បើក​ការ​ស៊ើប​​អង្កេត​ឯករាជ្យ​ត​មួយ​ ៕