សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ី កាលពីថ្ងៃទី៤ តុលា បានបង្កើនការវាយប្រហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ជាការឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍នានារបស់ប្រធានាធិបតីប្រទេសនោះ លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ដែលសន្យាពីការបង្កើនការវាយប្រហាររបស់ក្រុងគៀវ ប្រឆាំងបណ្ដារោងច្រកចម្រាញ់ប្រេងកាតរុស្ស៊ី ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសរុស្ស៊ីលើកឡើងថា បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់លោកហ្សេឡេនស្គី ការវាយប្រហាររបស់កងទ័ពរុស្ស៊ី ប្រឆាំងបណ្ដាទីតាំងយោធា និងឧស្សាហកម្ម ព្រមទាំងប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធទាក់ទិន នៅក្រុងគៀវនិងនៅតំបន់អ៊ុយក្រែនដទៃៗទៀតនឹងត្រូវបង្កើន ។
១ថ្ងៃបន្ទាប់ពីដ្រូនប្រតិកម្មរបស់រុស្ស៊ី វាយប្រហារស្ពានខាងត្បូង ចរាចរណ៍តាមស្ពានខាងជើងត្រូវបិទទៀត ក្រោយរងការវាយប្រហាររបស់រុស្ស៊ី ។ នោះជាស្ពាន២ក្នុងចំណោមស្ពាន៨កាត់ទន្លេ DIEPR នៃក្រុងគៀវ។ ការវាយប្រហារដោយដ្រូវរុស្ស៊ី លើស្ពានទី២នៃក្រុងគៀវនោះធ្វើឡើង ដោយដ្រូនប្រតិកម្មដែលលឿន១គ្រឿងរបស់រុស្ស៊ីពិបាកក្នុងការស្ទាក់កម្ទេច ។ អធិការបតីអាល្លឺម៉ង់លោកហ្វ្រីអ៉ីឌ្រិកម័រដែលមកកាន់ទីក្រុងគៀវនា ថ្ងៃទី៤តុលា ដើម្បីប្រកាសពីជំនួយយោធាថ្មីចំនួនប្រមាណជា១០០០លានអឺរ៉ូដល់អ៊ុយក្រែនពិសេស ដើម្បីការពារប្រឆាំងដ្រូនទាំងនោះ ។

ការវាយប្រហាររបស់រុស្ស៊ីលើស្ពាន២កាត់ទន្លេDIEPR ចន្លោះពេលគ្នាត្រឹម៤៨ម៉ោង ជាការវាយប្រហារផ្ដាច់ស្ឌានកាត់ទន្លេរវាងបណ្ដាសង្កាត់ស្ថិតនៅភាគខាងកើតនិងភាគខាងលិចក្រុងគៀវ ។ មានស្ពាន៨ភ្ជាប់ត្រើយទាំងសងខាងនៃទន្លេនេះ។ ការបិទស្ពានទាំងនោះបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្រុងគៀវទាំងមូល ។
រុស្ស៊ី កាលពីថ្ងៃទី៣តុលា បានអំពាវនាវជាថ្មីម្ដងទៀត ដល់ពួកអ្នកការទូតបរទេសឲ្យចាកចេញពីក្រុងគៀវដោយព្រមានថា កងទ័ពខ្លួននឹងបន្តវាយប្រហារសងសឹកដ៏ខ្លាំង ប្រឆាំងរដ្ឋធានីអ៊ុយក្រែន ដែលជាគោលដៅវាយប្រហារចាប់តាំងពីច្រើនសប្ដាហ៍មកហើយ។ ក្រសួងការបរទេសរុស្ស៊ី ក្នុងសេចក្ដីប្រកាសមួយស្នើ់ដល់បណ្ដាជនបរទេសនិងបណ្ដាអ្នកការទូត ដែលស្ថិតនៅក្រុងគៀវឲ្យនាំគ្នាចាកចេញ ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនអះអាងកាលពីថ្ងៃទី៤ តុលា ថា សហរដ្ឋអាមេរិកចង់រៀបចំការចរចាត្រីភាគីថ្មិជាមួយរុស្ស៊ី និងអ៊ុយក្រែន នាដំណាច់ខែតុលានេះ ក្នុងក្របខណ្ឌនៃការខិតខំប្រឹងប្រែងខាងការទូតរបស់អាមេរិក សំដៅស្វែងរកច្រកចេញមួយនៃជម្លោះ ៕

ចែករំលែកព័តមាននេះ