ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង បានរងការខូចខាតប៉ើងដំបូល បែកបាក់ក្បឿង ធ្លាក់មកដី ដោយសារតែមេឃធ្លាក់ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ហេតុការណ៍គ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងភូមិចំនួន២ ក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងនោះធ្វើឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២ភូមិ រួមមាន ៖ -ភូមិឡ ឃុំធម្មតាអរ ស្រុកសំរោងទង រងការខូចខាតអស់ផ្ទះចំនួន១ខ្នង ម្ចាស់ផ្ទះមានឈ្មោះ ខាត់ ស៊ីវ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រងការខូចខាត រប៉ើកក្បឿងចំនួន៥០សន្លឹក ។

-ភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង រងការខូចខាតអស់ចំនួន ៨ខ្នងផ្ទះ រោងគោ១ខ្នង ដែលម្ចាស់មានឈ្មោះទី១-ឈ្មោះ ឃឹន ស្រីម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ ផ្ទះតៀមទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ រងការខូចខាតរប៉ើកស័ង្កសី ចំនួន៧សន្លឹក ។ ទី២-ឈ្មោះ ជា សុភ័ណ្ឌ ភេទស្រី អាយុ៥០ឆ្នាំ ផ្ទះតៀមទំហំ៥ ម៉ែត្រគុណនឹង៦ម៉ែត្រ រងការខូចខាត រប៉ើកស័ង្កសី ចំនួន១សន្លឹក ។ ទី៣-ឈ្មោះ ឡាង ស្រីម៉ិច ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះតៀមទំហំ៤ ម៉ែត្រគុណនឹង ៥ម៉ែត្រ រងការខូចខាត រប៉ើកស័ង្កសី៥សន្លឹក ។ ទី៤-ឈ្មោះ សែម សំអឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រោងគោទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ រងការខូចខាត រប៉ើកស័ង្កសីចំនួន៥សន្លឹក ។ ទី៥-ឈ្មោះ សំ សែម ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ រងការខូចខាត រប៉ើក ក្បឿងចំនួន៥០សន្លឹក និងស៊ីប្រូ ចំនួន៣០សន្លឹក ។ ទី៦-ឈ្មោះ ឃីម ដានី ភេទស្រី អាយុ៣៦ឆ្នាំ ផ្ទះទំហំ៥ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ រងការខូចខាត រប៉ើកស័ង្កសី ចំនួន១០សន្លឹក ។ ទី៧-ឈ្មោះ ហ៊ុន សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ រងការខូចខាត រប៉ើកស័ង្កសីចំនួន១០សន្លឹក ។ និងទី៨-ឈ្មោះ គង់ ឃឿន ភេទប្រុស អាយុ៦៨ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ រងការខូចខាត រប៉ើកក្បឿងចំនួន ១០សន្លឹក ។ និងទី៩-ឈ្មោះ កា ហ៊ុន ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៦ ម៉ែត្រ គុណនឹង៨ម៉ែត្រ រងការខូចខាត រប៉ើកស៊ីប្រូ ចំនួន១សន្លឹក និងស័ង្កសី ចំនួន៣សន្លឹក ។

នគរបាលស្រុកសំរោងទង បានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មេឃខ្មៅលាយឡំជាមួយផ្គររន្ទះ បណ្តាលឲ្យធ្លាក់ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងនោះបណ្តាលកើតមានគ្រោះធម្មជាតិ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។ អាជ្ញាធរ និងសមត្ថកិច្ច បានធ្វើរបាយការណ៍ជូនថ្នាក់លើរួចរាល់ហើយ ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ចំពោះករណីគ្រោះធម្មជាតិខាងលើនេះមិនមានរងរបួសដល់មនុស្ស និងសត្វនោះឡើយ ៕





ចែករំលែកព័តមាននេះ