ដុតផាវបង្កការរំខានរដូវភ្ជុំ ! នគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនធ្វើការអប់រំក្មេងទំនើ.ង ១៥នាក់ និងដកហូតផាវគ្រា.ប់បែ.កជាង ១០០គ្រា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្មេងទំនើ.ងចំនួន១៥នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការឃាត់ខ្លួនធ្វើការអប់រំ និងរកឃើញផាវគ្រាប់បែកចំនួន១០៥ គ្រាប់ ដែលក្រុមក្មេងទំនើ.ងទាំងនោះទិញមកដុត បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសហការគ្នាចុះស្រាវជ្រាវ និងត្រួតពិនិត្យ ដើម្បីបង្ការទប់ស្កាត់ចំពោះករណីក្រុមក្មេងទំនើងលេងដុតផាវ (ផាវគ្រាប់បែក) បង្កការរំខានដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

តាមក្រុមការងារព័ត៌មាន និងព្រឹត្តិកម្មរហ័ស បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គឺកម្លាំងសមត្ថកិច្ចបានចុះអប់រំទីតាំងលក់ដូរអីវ៉ាន់ចាប់ហួយចំនួន១០ទីតាំង និងធ្វើការត្រួតពិនិត្យចំពោះយុវជនចំនួនសរុប ១៥នាក់ រកឃើញផាវគ្រាប់បែកចំនួន១០៥គ្រាប់ និងដែកកេះចំនួន០៥ ។ ចំពោះផាវ សមត្ថកិច្ចបានដកហូតយកមករក្សាទុក និងបានអញ្ជើញអាណាព្យាបាលមកទទួល និងបានធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យអាណាព្យាបាលយកយុវជនទាំងនោះទៅអប់រំបន្តបញ្ឈប់សកម្មភាពដុតផាវ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសហការទប់ស្កាត់ចំពោះសកម្មភាពក្មេងទំនើងលេងដុតផាវ នៅរដូវបុណ្យភ្ជុំបិណ្ឌ និងផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីមានវិធានការណ៍ជាក់ស្តែងចំពោះក្មេងទំនើងលេងដុតផាវឲ្យមានប្រសិទ្ធភាព ៕




ចែករំលែកព័តមាននេះ