ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់វាយប្រហារផ្លូវជាតិលេខ៥ ! ក្រសួងបញ្ជាឲ្យបិទផ្លូវ ផ្អាកចរាចរណ៍រថយន្តធុនធំភ្លាមៗ

6 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​២ ខែតុលា​នេះ​ថា ៖ ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន​យានយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ​ចរាចរណ៍​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី គ​.​ម ៣៤០+០០០ ដល់ គ​.​ម ៣៦១+៨៥០(​អូរ​ស្ងួត​-​ផ្លូវ​វាង​ក្រុង​ទឹកថ្លា​) ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ នេះ​តទៅ​រហូត​មានការ​ជូនដំណឹង​ជា​ថ្មី​៕