ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គោ​យន្ត​ខុសផ្លូវ ​ធ្លាក់​ស្ទឹង​គ្រញូង​​កណ្ដាល​យប់ ​ព្រឹក​ឡើង​ឃើញ​គោ​យន្ត ​តែ​បាត់​ម្ចាស់

6 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រអិល​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ទឹកស្ទឹង​​គ្រញូង តែ​បាត់​អ្នកបើកបរ​បង្ក​ឲ្យ​មានការ​ផ្អើល នៅ​ព្រឹក​ថ្ងៃ​ទី​០២ តុលា នៅ​ចំណុច​ផ្លូវ​ឆ្លង​​កាត់ទឹក​ស្ទឹង​គ្រញូង ស្ថិត​ក្នុង​ឃុំ​តា​សាញ  ស្រុក​សំឡូត ​។

​គោ​យន្ត​កន្ត្រៃ​នោះ ​ពុំ​មាន​ដឹក​អ្វី​ទេ  ប៉ុន្តែ​មាន​គេ​អះអាង​ថា  ម្ចាស់​គោ​យន្ត​នោះ ​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​ឆ្លងកាត់​ទឹកស្ទឹង​នៅ​ពេល​យប់  លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​០២ តុលា ស្រាប់​​តែ​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​ប្រទះ​ឃើញ តែ​បាត់​អ្នកបើកបរ​មិនដឹង​ទៅ​ណា​ទេ​?

​គិត​ត្រឹម​​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២ តុលា នេះ  បើ​តាម​អធិការ​ស្រុក​សំឡូត លោក​ម៉ែ​ន រី​ម បាន​ប្រាប់​កោះសន្តិភាព​ថា គេ​មិន​ទាន់​ដឹង​ដំណឹង​ពី​អុ្ន​ក​បើក​គោ​យន្ត​ធ្លាក់​ទឹកស្ទឹង​នោះ​​នៅឡើយ​ទេ ​។  ប៉ុន្តែ​លោក​ថា មន្ត្រី​មូលដ្ឋាន​ និង​អ្នក​ភូមិ បាន​អូស​គោ​យន្ត​នោះ​ចេញ​​ពី​ក្នុង​ទឹកស្ទឹង​យក​ទៅ​រក្សា​ទុកជា​បណ្ដោះ​សាសន្ន​នៅ​ក្នុង​វត្ត​ស្ទឹង​​គ្រញូង ដែល​នៅ​ត្រើយម្ខាង​ស្ទឹង​នោះ​ហើយ  ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​ទ​ទួ​ល​យក ​។

​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​ម្ចាស់​គោ​យន្ត   លោក ម៉ែ​ន រី​ម  បាន​បញ្ជាក់​ដែរ​ថា  បើ​តាម​ការ​សាក​សួរ​ព័​ត៌​មាន​គោ​យន្ត​នេះ​ ទំនង​បើក​ធ្លាក់​ទឹកស្ទឹង​ពេល​យប់ ដែល​ទំនង​បើក​ឆ្លងកាត់​ទៅ​​រក​ដឹកឈើ ​តែ​ពេល​បើក​ឆ្លងកាត់​ទឹកស្ទឹង​គ្រញូង ដោយ​យប់​ង​ងិ​ត​ផង  ទឹក​នៅ​ហូរ​ទៀត ក៏​រអិល​ធ្លាក់​​ចេញពី​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក ​។  ប៉ុន្តែ​លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ទឹក​កន្លែង​គោ​យន្ត​បើក​ធ្លាក់​នោះ​មិន​ជ្រៅ​ទេ  តែ​ជា​ល្បាក់ទឹក​ហូរ​និង​មាន​ថ្ម​ច្រើន   ហើយ​អ្នកបើក​បរ​គោ​យន្ត​ធ្លាក់ទឹក​នោះ ក៏​គេ​មិន​ទាន់​ដឹង​ថា ធ្លាក់​ចូល​ទឹក​បាត់​ខ្លួន ឬ​គេចខ្លួន​ទៅ​ណា​ដែរ ឬ​មានរឿង​អ្វី  បានជា​មិនឃើញ​ទៅ​យក​គោ​យន្ត ​។ 

ប៉ុន្តែ​យ៉ាងណា មន្ត្រី​របស់​លោក និង​អ្នក​ភូមិ​បាន​អូស​យក​គោ​យន្ត​កន្ត្រៃ​នោះ​ទៅ​រក្សា​ទុក​ក្នុង​​វត្ត​មួយ​នៅ​ក្បែរ​នោះ ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​យក ​៕

​