ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងចម្លែក! ស្ត្រីអ្នកទោសម្នាក់​​នៅមានជីវិត ក្រោយចា.ក់ថ្នាំប្រហារជី.វិត២លើកមិនស្លា.ប់

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ស្ត្រី​អ្នកទោស​ប្រហារជីវិត​ម្នាក់ ឈ្មោះ​ CHRISTA PIQE ​នៅ​តែ​មាន​ដង្ហើម​ដក ​ក្រោយ​ពី​ទទួល​ការ​ចាក់​ថ្នាំ​ប្រហារជីវិត​២​លើក ​កាលពី​ថ្ងៃ​ទី​៣០ ​កញ្ញា នៅ​រដ្ឋ​តេន​នេ​ស៊ី ​។ បន្ទាប់​ពី​រឿង​បែប​នោះ​មក ​រដ្ឋ​នេះ​បាន​ផ្អាក​ការ​ប្រហារជីវិត​ស្ត្រី​នោះ ​និង​ឲ្យ​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អភិបាល​រដ្ឋ​នេះ​ នៅ​តែ​ទាមទារ​ឲ្យ​ប្រហារជីវិត​រួប​គេ ដែល​ជា​ឃាតករ​សម្លាប់​មនុស្ស​ពេល​រូប​នាង​មាន​អាយុ​១៨​ឆ្នាំ​ ។

CHRISTA PIQE ​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ កាលពី​ថ្ងៃ​ទី​១​ តុលា បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ប្រហារ​ជិ​វិត​រូបគេ​នៅ​រដ្ឋ​តេន​នេ​ស៊ី ​។ ស្ត្រី​អ្នកទោស​ប្រហារជីវិត​អាយុ​៥០​ឆ្នាំ​រូប​នេះ កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ នៅ​រស់រាន​មានជីវិត​ ក្រោយ​ទទួល​ការ​ចាក់​ថ្នាំ​ផ្ដាច់​សង្ខា​២​លើក​។ នោះ​ជា​ការ​ប្រហារជីវិត​ស្ត្រី​អ្នកទោស​លើក​ដំបូង​គេ ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​២០០​ឆ្នាំ​មក​ហើយ​នៅ​រដ្ឋ​នោះ​ ។

មេធាវី​របស់​ស្ត្រី​អ្នកទោស​នោះ​ លោក​រ៉ា​ន​ឌី​ស្ពី​វេ​ ដែល​ស្នើ​ដល់​អភិបាល​រដ្ឋ​ឲ្យ​លែង​ប្រហារជីវិត​នារី​នោះ​ថ្លែង​ថា អ្វី​ដែល​គេ​បាន​ប្រាប់​យើង​ គឹ​ថា​ស្ត្រី​រូប​នោះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាំ​ព​ដុនដាប​ខ្លាំង​ ។ ស្នងការ​សិទ្ធិ​មនុស្ស​អ​.​ស​.​បលោក​វ៉ុល​គ័​រ ក៏​អំំ​ពា​វនា​វ​ដែរ​ដល់​រដ្ឋ​តេន​នេ​ស៊ី​ ឲ្យ​បោះបង់​ចោល​ជា​ស្ថាពរ​ការ​ប្រហារជីវិត​ស្ត្រី​រូប​នោះ ដោយ​លើក​ឡើង​ពី​ការ​ឈឺចាប់​យូរ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត មក​ពី​ការ​ប៉ុនប៉ង​ប្រហារជីវិត​ច្រើន​លើក​មិន​បាន​សម្រេច​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ក៏​មាន​ប្រតិកម្ម​ដែរ ចំពោះ​ការ​ប្រហារជីវិត​ស្ត្រី​រូប​នោះ​មិន​បាន​សម្រេច ​ដោយ​លោក​វាយតម្លៃ​ថា រឿង​នេះ​គ្មាន​អ្វី​ពិបាក​ឡើយ ក្នុង​ការ​អនុវត្ត​ការ​ប្រហារជីវិត​ដោយ​ចាក់​ថ្នាំ​មរណៈ​ ៕