ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូទីន អះអាងថា រុស្ស៊ីមិនវាយប្រហារអឺរ៉ុបទេ តែត្រៀមប្រើគ្រប់មធ្យោបាយរួមទាំងនុយក្លេអ៊ែរ ដើម្បីការពារខ្លួន

1 អាទិត្យ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១ ​តុលា ​ពី​ជំហរ​រយៈពេល​យូរ​របស់​ក្រុង
​មូ​ស្គូ ដែល​ថា រុ​ស្ស៊ី​មិន​មាន​បំណង​វាយប្រហារ​បណ្ដា​ប្រទេស​អឺរ៉ុប​ឡើយ តែ​នឹង​ឆ្លើយ​តប​វិញ​ចំពោះ​រាល់​ការ​ឈ្លានពាន ដោយ​ប្រើ​គ្រាប់​អាវុធ​ទាំងអស់​ដែល​ខ្លួន​មាន​ ។

ក្នុង​សង្កថា​មួយ ​នា​ឱកាស​នៃ​វេទិកា​ស្ដី​ពី​នយោបាយ​ការ​បរទេស លោកពូ​ទី​ន​ចោទប្រកាន់​ពួក​លោក​ខាងលិច ​និង​អឹ​រ៉ុ​ប​ថា កំពុង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ភាព​តានតឹង ដោយ​លោក​លើក​ពី​ការ​រៀបចំ​សង្គ្រាម​មួយ ប្រឆាំង​ក្រុង​មូ​ស្គូ​ នា​បណ្ដា​ឆ្នាំ​ខាង​មុខ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​នានា​នៅ​សមុទ្រ​បាល់​ទិ​ក​ និង​ដោយ​ចាប់​បណ្ដា​នាវា​រុ​ស្ស៊ី ​។ ការ​លើក​ឡើង​ទាំងនេះ​ របស់​លោកពូ​ទី​ន ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ព្រមាន​របស់​ក្រុង​មូ​ស្គូ​ចំពោះ​អូតង់​ដោយ​ថា រុ​ស្ស៊ី​​មិន​រារែក​ឡើយ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ទីក្រុង​កាលី​នី​ន​ហ្រា្គ​ដ ប្រសិនបើ​សមាជិក​អូតង់​ណាមួយ ប៉ុនប៉ង​បិទ​ខ្ទប់​ទីក្រុង​នោះ​ឲ្យ​នៅ​ឯកោ​ដាច់​ពី​ដែនដី​រុ​ស្ស៊ី ​។

ស្ថានទូត​រុ​ស្ស៊ី​ជា​ច្រើន​នៅ​អឺរ៉ុប បាន​ចេញផ្សាយ​ក្នុង​ស​ប្ដា​ហ៍​នេះ​សេចក្ដី​ប្រកាស​នានា​ដោយ​គូសបញ្ជាក់​ថា ក្រុង​មូ​ស្គូ​មាន​ព័ត៌​មាន​ដែល​ថា អូតង់​រៀបចំ​បិទ​ខ្ទប់​តំបន់​ទីក្រុង​កាលី​នី​ន​ហ្គ្រា​ដ​ទាំង​ជើង​អាកាស​ទាំង​ជើង​ទឹក ​។ សេចក្ដី​ប្រកាស​ទាំងនោះ​ចោទ​ប្រកាន់​បណ្ដា​មេដឹកនាំ​អឺរ៉ុប​ថា កំពុង​តែ​លេងល្បែង​ដ៏​គ្រោះថ្នាក់ ដោយ​ស្រែ​កថា​ រុ​ស្ស៊ី​អាច​វាយប្រហារ​ប្រទេស​ណាមួយ​ ឬ​បង្កើន​​យុទ្ធនាការ​វាយប្រហារ​បង្ក​អ​ស្ថេ​រ​ភាព តាម​រយៈ​ដ្រូ​ន​និង​សកម្មភាព​វិច្ឆេទកម្ម​ដទៃ​ៗ​ទៀត​។ ក្រុង​មូ​ស្គូ​ចាត់​ទុក​ការ​លើក​ឡើង​ទាំងនោះ​ថា​មិន​ទំនង​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ថានទូត​រុ​ស្ស៊ី ​ប្រចាំ​ប្រទេស​អៀរ​ឡង់​ លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៩​ កញ្ញា​ ថា ច្បាស់​ណាស់​រុ​ស្ស៊ី​ត្រៀម​ប្រើប្រាស់​គ្រប់​អាវុធ​ទាំងអស់ ក្នុង​នោះ​ មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផង ដើម្បី​ការពារ​ដែនដី​ខ្លួន​ប្រសិនបើ​បណ្ដា​ប្រទេស​អូតង់​ប៉ុនប៉ង​ដាក់​ឲ្យ​តំបន់​កាលី​នី​ន​ហ្គ្រា​ដ ស្ថិត​នៅ​ឯកោ​ដាច់​ពី​ដែនដី​រុ​ស្ស៊ី​ផ្សេង​ទៀត​ ។ ពេល​សួរ​លោក​នា​ឱកាស​វេទិកា​នោះ​ថា​ តើ​រុ​ស្ស៊ី​កំពុង​តែ​រំកិល​ទៅ​រក​ការ​ធ្វើសង្គ្រាម​ជាមួយ​អូតង់ ឬ​ភាគី​ទាំង​២​ប៉ុនប៉ង​សម្លុត​បំ​ភ៏​យ​គ្នា​ទៅ​វិញ​ទៅ​មក​ឬ​យ៉ាងណា លោកពូ​ទី​ន​ឆ្លើយ​ថា មិនមែន​ជា​ការ​សម្លុត​បំភ័យ​ទេ​តែ​ជា​ចម្លើយ​មួយ​ចំពោះ​ការ​ប៉ុនប៉ង​សម្លុត​បំភ័យ​យើង​ ៕