ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ឡាន​ស៊េរី​ទំនើប​គេ​បើក​ក្នុង​ស្ថានភាព​ស្រវឹ.ង​បុ.ក​រះ​​ម៉ូតូ​ និង​កង់​បី​ ស្លា.ប់​ម្នាក់​ និងរបួសស្រាល​​ម្នាក់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសម្នាក់​ខ្ចី​រថយន្ត​ស៊េរី​ទំនើប​គេ​បើក​ក្នុង​ស្ថានភាព​ស្រវឹង​ បុក​រះ​ម៉ូតូ​ និងកង់​បី​ បណ្តាលឱ្យ​​ស្លាប់​ម្នាក់​និង​ម្នាក់​រង​របួសស្រាល​ ចំណែក​​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន ។

​ហេតុការណ៍ខាងលើនេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ​លើ​ផ្លូវជាតិ​លេខ​៥៦​ ស្ថិត​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

អ្នកបើកបរ​រថយន្ត​បង្ក​ដែល​ឃាត់ខ្លួន មិនត្រូវបាន​​គេ​ស្គាល់​ឈ្មោះឡើយ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ បានខ្ចីរថយន្តគេបើក ហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា​ ​មុនពេលកើតហេតុ មានបុរសម្នាក់​​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាកតូ​យ៉ូតា​ ត្រា​វ៉ូ​ VEDITION​ ស៊េរី​ទំនើប ​គ្មាន​ផ្លា​ក់​លេខ​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦​ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​រ៉េ​ចង្កូត​បុក​រះ​​អ្នក​ជិះ​ម៉ូតូ​ បណ្តាលឱ្យ​​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និងកង់​បី​ របួសស្រាល​ ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ ៖​ ក្រោយ​ជន​បង្ក​ដែល​បើករថយន្ត​បុក​រះ​ម៉ូតូ​និងកង់​បី​ បណ្តាលឱ្យ​​ស្លាប់​ម្នាក់​ និង​របួស​ស្រាលម្នាក់​​ ហើយ​ជន​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ត្រូវ​បាន​អ្នកជិតខាង​ ចាប់​ប្រគល់​ជូន​កម្លាំង​ជំនាញ​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​។

មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ត្រូវ​បាន​គេស្គាល់ថាជា​​ជាង​ម៉ូតូ​នៅ​ផ្សារ​ថ្មី​រឺ​ចំការ​គរ មាន​​អាយុ​ជាង​៤០​ឆ្នាំ ។

ក្រោយកើតហេតុ ម៉ូតូ​និងកង់​បី​ដែល​រង​ការ​ខូចខាត​ធ្ងន់​និង​រថយន្ត​បង្ក ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោកនៅពេលក្រោយទៀត​ ​៕