ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកស៊ីម៉ាក់បញ្ជាក់ច្បាស់ៗ ៖ គ្មានលេសអ្វីការពារជនណាដែលគាំទ្រខ្មាំងសត្រូវ បំផ្លាញទឹកដី និងប្រាសាទព្រះវិហារនោះទេ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​សរសេរ​ផ្ដាំផ្ញើ​សារ​យ៉ាង​ធ្ងន់​ៗ និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ថា ៖ អ្នក​ដែល​វង្វេងជាតិ និង​មានចិត្ត​វៀចវេរ ក្បត់​សាសន៍​ឯង គឺ​បណ្ដាល​មក​ពី​ការ​គាំទ្រ​ខ្មាំងសត្រូវ​ដែល​មក​ឈ្លានពាន​។

លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា​នេះ​ថា ពួក​ឈ្លានពាន​បាន​ទម្លាក់​គ្រាប់បែក និង​បាញ់​កម្ទេច​ប្រាសាទព្រះវិហារ​ដូនតា​ខ្មែរ ដែល​ជា​មរតក​ដ៍​មហាសាល និង​ជា​បេតិកភណ្ឌ​ពិភពលោក ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ា​កបាន​បន្ថែម​ថា ក្នុង​ស្មារតី​ប្រយុទ្ធ​ការពារ កូន​ខ្មែរ​គ្រប់​រូប​មិន​ថា ស្ថិត​ក្នុង​និន្នាការ​នយោបាយ​ណា និង​អង្គការ​ចាត់តាំង​ណា​ទេ ត្រូវ​តែ​មាន​កាតព្វកិច្ច​ដាច់ខាត ចូលរួម​ការពារ​បូរណភាព​ទឹកដី ជា​ពិសេស​ប្រាសាទព្រះវិហារ​ដ៏​កំសត់​របស់​យើង ។

លោកបានបន្តថា ដូចនេះ​អ្នក​ណា​គាំទ្រ​ខ្មាំងសត្រូវ ដែល​ឈ្លានពាន​កាន់កាប់​បូរណភាព​ទឹកដី​ខ្មែរ បំផ្លិចបំផ្លាញ​ផ្ទះសំបែង ភូមិករ​ប្រជាជន ស​ម្លា​.​ប់វរ​កងទ័ព​/​ប្រជាជន និង​កម្ទេច​ប្រាសាទខ្មែរ​យើង បុគ្គល​នោះ ពិតជា​ជន​វង្វេងជាតិ វៀច​ចិត្ត​ក្បត់ជាតិ​សាសន៍​ឯង​ហើយ ៕