ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​គីម​ជុង​អ៊ុន​ព្រ.មា.ន​បា.ញ់​កាំ​.ភ្លើ.ង​ស្រោច​ដូច​គ្រា.ប់​ភ្លៀ​ង​បើ​កូរ៉េ​ខាង​ត្បូង​ហ៊ាន​បា.ញ់​ឆ្លង​ព្រំ​ដែន

1 ខែ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ ថ្ងៃ​នេះ​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ដែល​កូរ៉េ​ខាង​ត្បូង​ចោទ​ប្រកាន់​កាល​ពី​ម្សិល​មិញ​ពាក់​ព័នុ្ធ​នឹង​ករណី​ផ្ទុះ​​គ្រាប់​មីន​នៅ​ក្បែរ​តំបន់​គ្មាន​កង​ទ័ព​ដែល​ខណ្ឌ​ចែក​ប្រទេស​បង​ប្អូន​គូ​សត្រូវ​ទាំង​២​ បណ្ដាល​ឱ្យ​ពួក​គេ​រង​របួស​។ ព្រឹត្តិ​ការណ៍​ផ្ទុះ​មីន​នោះ​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន​។ កូរ៉េ​ខាង​ជើង​អះ​អាង​ថា​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​លួច​បង្កៃ​គ្រាប់​មីន​នោះ​ជា​ការ​និយាយ​បែប​ឡប់​ឡែ​ (farce)។ កូរ៉េ​ខាង​ត្បូង​សន្និ​ដ្ឋាន​ថា​នោះ​ជា​ស្នា​ដៃ​របស់​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់​។ ​កង​កម្លាំង​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​​ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​នៃ​យុទ្ធ​សន្តិ​ភាព​ស្ដី​ពី​សង្គ្រាម​កូរ៉េ​។

​​លោក​ស្រី​គី​ម​យ៉ូ​ជុង​ដែល​ជា​ប្អូន​ស្រី​របស់​លោក​គីម​ជុង​អ៊ុន និង​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​នៅ​កូរ៉េ​ខាង​ជើង​។ លោក​ស្រី​ចោទ​ប្រ​កាន់​ថា​រដ្ឋា​ភិបាល​ទី​ក្រុង​សេអ៊ូល​កំពុង​ព្យាយាម​ប្រឌិត​ភស្តុ​តាង​ដើម្បី​ក្លែង​បន្លំ​ករណី​ផ្ទុះ​គ្រាប់​មីន​។ លោក​ស្រី​ថ្លែង​ថា​នេះ​ជា​អំពើ​ថោក​ទាប​ និង​​ស្មោគ​គ្រោក​បំផុត​​។ ទង្វើ​ឡប់​ឡែ​របៀប​នេះនៅ​តែ​ប្រើ​ស្នៀត​ដដែល​ៗ​ ​គ្មាន​អ្វី​ថ្មី​ទេ​។ ​វា​​ជា​ភាព​ជម្លើយ​ខ្វះ​ការ​គួរ​សម​ដែល​កូរ៉េ​ខាងត្បូង​ព្យាយាម​បង្កើត​ភស្តុ​តាង​ក្លែង​ក្លាយ​។

លោក​ស្រី​សូម​បដិសេធ​ថា​​​ទាហាន​កូរ៉េ​ខាង​ជើង​​មិន​បាន​ដើរ​ឆ្លង​ខ្សែ​បន្ទាត់​ខណ្ឌ​ចែក​តំបន់​គ្មាន​កង​ទ័ព​ទាល់​តែ​សោះ​នៅ​​ពេល​ពួក​គេ​បំពេញ​ការ​ងារ​សាង​សង់​នៅ​តាម​ព្រំ​ដែន​។ លោក​ស្រី​មិន​លាក់​លៀម​នោះ​ទេ​ កូរ៉េ​ខាង​ជើង​​​កំពុង​សាង​សង់​រនាំង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ពិត​មែន​​​។ ​កូរ៉េ​ខាង​ជើង​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​ការ​សាង​សង់​​ ហើយ​វា​មិន​ពាក់​ព័ន្ធ​នឹង​គោល​ដៅ​យោធា​ទាល់​តែ​សោះ​។​​​ លោក​ស្រី​ចោទ​ប្រកាន់​​​ទៀត​ថា​កូរ៉េ​ខាង​ត្បូង​បាន​ប្រព្រឹត្ត​ទង្វើ​បង្ក​ហេតុ​ដោយ​បាញ់​កាំ​ភ្លើង​ព្រមាន​ក្រោម​លេស​ថា​ទាហាន​កូរ៉េ​ខាង​ជើង​​ដើរ​ឆ្លង​ព្រំ​ដែន​។

យោង​តាម​ការ​អះ​អាង​របស់​រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ូល​ ​នៅ​ពេល​កំពុង​បំពេញ​ការ​ងារ​នៅ​ការ​ដ្ឋាន​សាង​សង់​នោះ ​ទាហាន​កូរ៉េ​ខាង​ជើង​​​ឆ្លៀត​ពេល​ខ្លះ​ដើរ​ឆ្លង​ព្រំ​ដែន​ម្ដង​ម្កាល​​​។ លោក​ស្រី​គីម​រាង​សម្ដី​កាច​បន្តិច​នៅ​ពេល​និយាយ​ដល់​ចំណុច​នេះ​។ លោក​ស្រី​ព្រមាន​ថា​ឱ្យ​តែ​មាន​គ្រាប់​កាំ​ភ្លើង​ធ្លាក់​ចូល​ទឹក​ដី​របស់​យើង​ ចាំ​មើល​ចុះ គ្រាប់​កាំ​ភ្លើង​យ៉ាង​ប្រសាច​នឹង​ហោះ​ទៅ​វិញ​ជា​មិន​ខាន​ឡើយ​។ កង​ឯក​ភាព​ការ​ពារ​ព្រំ​ដែន​នឹងបាញ់​តប​វិញ​ភ្លាម​បើ​ទាហាន​កូរ៉េ​ខាង​ត្បូង​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​មក​លើ​ពួក​គេ​​​៕ ប្រភព៖ Reuters​