ប្រទេសចិនកាលពីថ្ងៃទី១២ សីហា បានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ PAKSAT-1R សម្រាប់ប្រទេសប៉ាគីស្ថានដោយការបាញ់បង្ហោះនេះធ្វើឡើងនាវេលាម៉ោង០០ និង១៥នាទីរំលងអធ្រាត្រចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន(ភាគនិរតី)។
ផ្កាយរណប PAKSAT-1R ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសតាមរយៈកាំជ្រួចបញ្ជូនLONGUE MARCHE-3B។ នេះជាការបញ្ជូនរបស់ចិនទៅកាន់តារាវិថីនូវផ្កាយរណបដំបូងមួយរបស់ម៉ូយអាស៊ី ហើយក៏ជាការផ្តល់ផ្កាយរណបពាណិជ្ជកម្មមួយដល់បណ្តាអតិថិជនអន្តរជាតិក្នុងឆ្នាំនេះដែរ។
យោងតាមការតាមដានរបស់មជ្ឈមណ្ឌលត្រួតពិនិត្យថា ផ្កាយរណបនេះបានបំបែកខ្លួនចេញពីកាំជ្រួចបញ្ជូនប្រកបដោយជោគជ័យ ហើយហោះចូលក្នុងតារាវិថីដូចការគ្រោងទុក១៦នាទីក្រោយការបាញ់បង្ហោះ។ PAKSAT-1R នឹងផ្តល់សេវាកម្មដូចជាអ៊ីនធើរណេតក្នុងកម្រិតលឿន ទូរគមនាគមន៍ និងការផ្សាយវិទ្យុសម្រាប់តំបន់អឺរ៉ុបមួយចំនួន តំបន់អាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងកើត។
កុងត្រារបស់ PAKSAT-1R ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០០៨ រវាងក្រុមហ៊ុន CHINA GREAT WALL INDUSTRY CORPORATION និងគណៈកម្មាធិការស្រាវជ្រាវអវកាស និងបរិយាកាសខ្ពស់របស់ប៉ាគីស្ថាន ៕
ចែករំលែកព័តមាននេះ