ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​៖ ​ពួក​ឧទ្ទាម​អតីត​​ក្រុម​​ខ្លា​តាមិល​​150នាក់​​ទៀត​​នឹង​​ត្រូវ​​​ដោះ​លែង

13 ឆ្នាំ មុន

ពួក​ឧទ្ទាម​នៃ​អតីត​ក្រុម​ខ្លា​តា​មិល​ប្រមាណ​ជា​១៥០​នាក់​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ការ​ស្តារ​នីតិ​សម្ប​ទា​ឡើង​វិញ​របស់​រដ្ឋា​ភិ​បាល​នឹង​ត្រូវ​ដោះ​លែង​ក្នុង​ទី​ក្រុង​វ៉ា​វូ​នីញ៉ា​ភាគ​ខាង​ជើង​ស្រី​លង្កា​។ អ្នក​ទទួល​ខុស​ត្រូវ​ខាង​ស្តារ​នីតិ​សម្ប​ទា​ឡើង​​វិញ​ម្នាក់​លោក SUDANTHA RANA-SINGHE ថ្លែង​ថា ជាមួយ​នឹង​ការ​ដោះ​លែង​ថ្មី​ដែល​បាន​ប្រកាស​នេះ​

ពួក​ឧទ្ទាម​នៃ​អតីត​ក្រុម​ខ្លា​តា​មិល​ប្រមាណ​ជា​១៥០​នាក់​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ការ​ស្តារ​នីតិ​សម្ប​ទា​ឡើង​វិញ​របស់​រដ្ឋា​ភិ​បាល​នឹង​ត្រូវ​ដោះ​លែង​ក្នុង​ទី​ក្រុង​វ៉ា​វូ​នីញ៉ា​ភាគ​ខាង​ជើង​ស្រី​លង្កា​។ អ្នក​ទទួល​ខុស​ត្រូវ​ខាង​ស្តារ​នីតិ​សម្ប​ទា​ឡើង​​វិញ​ម្នាក់​លោក SUDANTHA RANA-SINGHE ថ្លែង​ថា ជាមួយ​នឹង​ការ​ដោះ​លែង​ថ្មី​ដែល​បាន​ប្រកាស​នេះ​ចំនួន​សរុប​នៃ​ពួក​ឧទ្ទាម​ដែល​ត្រូវ​ដោះ​លែង​ក្រោយ​ស្តារ​នីតិ​សម្បទា​ឡើង​វិញ​នឹង​មាន​ដល់​ជាង​៨.២០០​នាក់​​ហើយ​។ ប្រការ​នេះ​មាន​ន័យ​ថា នៅ​សល់​ពួក​ឧទ្ទាម​តែ​២.៧០០​នាក់​ទៀត​ប៉ុណ្ណោះ​ដែលនៅ​រង់​ចាំ​ការ​ដោះ​លែង​។

ពួក​ឧទ្ទាម​ខ្លា​តាមិល​ប្រមាណ​ជា​១១.០០០​នាក់​បាន​ចុះ​ចូល​ ឬ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ស្រី លង្កា​ ហើយ​បញ្ចូល​ក្នុង​ដំណើរ​ការ​ស្តារ​នីតិ​សម្ប​ទា​ឡើង​វិញ​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​ខាង​វិជ្ជា​ជីវៈ​ និង​បណ្តុះ​បណ្តាល​ភាសា​អង់​គ្លេស​ និង​ភាសា​ឯទៀតៗ​។ ពួក​ឧទ្ទាម​ខ្លា​តាមិល​បាន​ធ្វើ​សង្គ្រាម​ដើម្បី​ប៉ុន​ប៉ង​ឱ្យ​ទទួល​​បាន​ឯក​រាជ្យ​សម្រាប់​ជន​ជាតិ​តា​មិល​នៅ​ភាគឥសាន​ប្រទេស​តែ​ត្រូវ​​វាយ​ឱ្យ​បរា​ជ័យ​ដោយ​កង​ទ័ព​រដ្ឋ​ាភិ​បាល​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០០៩ ៕