ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន-អារ៉ាប៊ីសាអូឌីត៖ កងកម្លាំងចម្រុះប្រកាសស្ទាក់កម្ទេច​​ដ្រូន និងមីស៊ីលរបស់ពួកហ៊ូធីដែលបា.ញ់សំដៅដែនដីខ្លួន

2 ថ្ងៃ មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រកាស ​កាលពី​ថ្ងៃ​ទី​២៦​ កញ្ញា​ ថា បាន​ស្ទាក់​កម្ទេច​បណ្ដា​ដ្រូ​ន​ និង​មី​ស៊ី​ល​ដែល​បាញ់​​ចេញ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធិអ៉ី​រ៉​ង់​សំដៅ​ដែនដី​ខ្លួន ពេល​កំពុង​មានការ​កើនឡើង​នៃ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​រវាង​ភាគី​ទាំង​២​។
លោក​តួ​ក​គី​អាល់​ម៉ា​លី​គី​អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​យោធា នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ ថ្លៃ​ង​នា​ថ្ងៃ​ទី​២៦ ​កញ្ញា​ ថា កងកម្លាំង​ចម្រុះ​នោះ​បាន​ត្រួតពិនិត្យ​ និង​តាមដាន​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​ និង​ដ្រូ​ន​ដែល​ពួក​ហ៊ូ​ធី​វាយប្រហារ​អា​រ៉ា​ប៊ី​សា​អូឌីត​។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ទៀត​ថា កងការពារ​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូ​ន​២​គ្រឿង​ប​ញ្ជូ្ជ​ន​ដោយ​ពួក​ហ៊ូ​ធី​សំដៅ​តំបន់​ទីក្រុង​រី​យ៉ា​ដ ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ ដែល​បាញ់​សំដៅ​ទីក្រុង​ខា​មី​សមូ​សា​អ៊ី​ត ភាគ​និរតី់​អា​រ៉ា​ប៊ី​សា​អូឌីត​ ។

​

ពួក​ហ៊ូ​ធី​បាន​ហ៊ុម​ព័ទ្ធ​ផ្លូវ​សមុទ្រ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ កាលពី​ខែកក្កដា ហើយ​ចាប់តាំងពី​ពេល​នោះ​មក បង្កើន​ការ​វាយប្រហារ​លើ​បណ្ដា​ទីក្រុង​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​លើ​បណ្ដា​នាវា​ពាណិជ្ជក​ម្ម ដែល​បង្កើន​ថែម​ទៀត​ភាព​តានតឹង​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។ ពួក​ហ៊ូ​ធី​វាយប្រហារ​ដោយ​មី​ស៊ី​​ល​បាលី​ស្ទិ​ក ​និង​ដ្រូ​ន​សំដៅលើ​បណ្ដា​ទីបញ្ជាការដ្ឋាន​កងទ័ព​ និង​បណ្ដា​ឃ្លាំង​អាវុធ នៅ​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ ពួក​ហ៊ូ​ធី​ក៏​អះអាង​ដែរ​ ពី​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេង​របស់​ក្រុមហ៊ុន​យក្ស​អា​រ៉ា​ប៊ី​សា​អី​ឌី​ត ARA​MCO នៅ​យ៉ា​ន​ប៊ូ​ ​និង​ទីតាំង​ប្រេង​មួយទៀត​នៅ​ជិត​ទីក្រុង​រី​យ៉ា​ដ​ ។

អា​រ៉ា​ប៊ី​សា​អូឌីត​​បាន​តបត​វិញ​តាម​រយៈ​ការ​វាយប្រហារ​របស់​ខ្លួន​ផ្ទាល់ តែ​មិន​អាច​រារាំង​ការ​វាយ​កាន់កាប់​របស់​ពួក​ហ៊ូ​ធី​នូវ​ដែនដី​យេ​ម៉ែ​ន​កាន់តែ​ធំ​ ។ កាលពី​ថ្ងៃ​ទី​២៥​ កញ្ញា​ ពួក​ហ៊ូ​ធី​អះអាង​ថា កង​យន្តហោះ​ប្រយុទ្ធ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​វាយប្រហារ​តាម​អា​កាស​១៤​លើក ព្រមទាំង​ដោយ​មី​ស៊ី​​ល​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ប្រឆាំង​តំបន់​តា​តា​អ៊ី​ស អាម​រ៉ា​ន ម៉ា​រី​ប ​និង​សា​អា​ដា​នៅ​យេ​ម៉ែ​ន​។ការ​ប៉ះទង្គិច​គ្នា​ក៏​នៅ​បន្ត​ដែរ​ជុំវិញ​ទីក្រុង​តៃ​អ៊ីប ​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​កាលពី​ថ្ងៃ​ទី​២២ ​កញ្ញា​បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ថា វាយប្រហារ​បង្ហូរឈាម​ប្រឆាំង​កំពង់​ផែ​មួយ​នៅ​សមុទ្រ​ក្រហម​ ។ កងកម្លាំង​ឧទ្ទាម​ដ៏​ខ្លាំង​នោះ ដណ្ដើម​ត្រួតត្រា​លើ​ច្រក​សមុទ្រ BAB EL MANDEB ជា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​ការ​ដឹក​ប្រេង ​ឬ​ឧ​ស្ន៍​ន​ផ្គត់ផ្គង់​ដល់​ពិភពលោក​ពិសេស​ ការ​ដឹក​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ពួក​ហ៊ូ​ធី​ធ្លាប់​បាន​គំរាម​អា​មេ​រិ​ក​បើ​ធ្វើ​អន្តរាគមន៍​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត តាម​រយៈ​ការ​វាយប្រហារ​នានា​ ឬ​ជួយ​ទ្រទ្រង់​ខាង​អាកាស ដោយ​ចាត់​ទុក​រាល់​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​ជុំវិញ​ប្រទេស​ខ្លួន​ថា ជា​គោលដៅ​វាយប្រហារ​។ ពួក​ហ៊ូ​ធី​ចាត់​ទុ​​ក​ជា​ខ្សែបន្ទាត់​ក្រហម ការ​ធ្វើ​អន្តរាគមន៍​ជាយថាហេតុ​របស់​អា​មេ​រិ​ក​នៅ​ច្រក​ស​មុ​ទ្រ្​ BAB EL MANDEB ៕