ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បដិសេធសំណើរបស់អ៉ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រ​មូសឡើងវិញ ខណៈសហរដ្ឋអាមេរិកត្រៀមវាយប្រហារជា​ថ្មី

2 ថ្ងៃ មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោ​កដូណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​២៦​ កញ្ញា​ បាន​បដិសេធ​ផែនការ​ដាក់​ដោយ​អ៉ី​រ៉​ង់ ដើម្បី​​រយៈពេល​៧​ថ្ងៃ​ទៀតបើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​ ។ នៅ​មុខ​សារព័ត៌មាន​ពេល​ចេញពី​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​បដិ​សេធ​សំណើ​អ៉ី​រ៉​ង់​នោះ​ ដោយ​អះអាង​ថា បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់ ចង់បាន​កិច្ចព្រមព្រៀង​នោះ ព្រោះ​ពួក​គេ​កំពុង​តែ​ចាញ់​ ។ សេចក្ដី​សម្រេង​នោះ​ កើត​មាន​​ខណៈ​លោក​ត្រាំ​គ្រោង​នា​ពេល​ខាង​មុខ​នេះ វាយប្រហារ​អ៉ី​រ៉​ង់​ជា​ថ្មី​ ។ តាម​កាសែត​អា​មេ​រិ​ក ​WALL SRTEET JOURNAL ថា លោក​ត្រាំ​បាន​គូសបញ្ជាក់​ប្រាប់​ដល់​បណ្ដា​ទីប្រឹក្សា​របស់​លោ​ក​ថា លោក​គ្រោង​វាយប្រហារ​ឡើង​វិញ​លើ​អ៉ី​​រ៉​ង់ ក្រោយ​ការ​បោះ​ឆ្នោត​សភា​អា​មេ​រិ​ក​ពាក់កណ្ដាល​អាណត្តិ​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​ ។

អ៉ី​រ៉​ង់​ប្រកាស​ កាលពី​ថ្ងៃ​ទី​២៥​ កញ្ញា​ ថា បាន​ដាក់​សំណើ​មួយ​ដល់​អា​មេ​រិ​ក ដើម្បី​បែក​ឡើង​វិញ​ច្រក​សមុទ្រ​ហ័​រ​មូស​៧​ថ្ងៃ​ទៀត​។ ប្រមុខ​ការទូត​អ៉ី​រ៉​ង់​លោក​អាប់​បាស់​ម៉ា​រ៉ា​សជី​នៅ​ទីស្នាក់ការ​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក​ថ្លែង​ថា ការ​ជ្រើសរើស​នា​ពេល​នេះ​ ស្ថិត​លើ​
អា​មេ​រិ​ក ​។ បណ្ដា​វិធានការ​ដែល​អា​មេ​រិ​ក​ត្រូវ​ចាត់​ពុំ​មាន​អ្វី​ថ្មី​ឡើយ និង​មាន​ចែង​រួច​ស្រេច​កុ្ន​ង​ពិធីសារ​នៃ​កិច្ចព្រមព្រៀង ចុះ​ហត្ថលេខា​កាលពី​ខែមិថុនា​ជាមួយ​ក្រុង​វ៉ាស៊ី​ន​តោន​ ។

អ៉ី​រ៉​ង់​ឲ្យ​ដឹង​ នា​ថ្ងៃ​ទី​២៧​ កញ្ញា​ ថា​ ខ្លួន​នៅ​តែ​រក្សា​លក្ខខណ្ឌ សម្រាប់​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ក៏​ទោះបី​លោក​ដូ​ណា​ល់​ត្រាំ​បដិសេធ​ផែនការ​មួយ​ក្នុង​ន័យ​នេះ​​ក៏​ដោយ​ចុះ​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​​រ៉​ង់​ថ្លែង​ថា លក្ខខណ្ឌ​របស់​យើង​ច្បាស់លាស់​បំផុត​ហើយ​ចលនា​ ឆ្ពោះទៅ​រក​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ពឹង​លើ​ការ​បំពេញ​លក្ខខណ្ឌ​ទាំងនោះ​។ យើង​មិន​ដែល​បិទទ្វារ​ការទូត​ឬ​ការ​ចរចា​ឡើយ តែ​ទន្ទឹម​នឹង​នេះ ដាច់ខាត​យើង​ក៏​មិន​បោះបង់​បណ្ដា​សិទ្ធិ​របស់​យើង​ដែរ​ ។

ប្រធានាធិបតី​អ៉ី​រ៉​ង់​លោក​ម៉ា​ស៊ូ​ដ ​ប៉េ​ហ្សេ​ស្គី យ៉ា​ន់​ធ្លាប់​បញ្ជាក់​ថា សំណើ​នោះ​ត្រូវ​បាន​រៀបចំ ដោយ​មានការ​សម្របសម្រួល ជាមួយ​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​ម៉ូ​ស្តា​បា​ខា​មេ​នី និង​ថា​ ក្រុម​មួយ​មាន​មនុស្ស​៦​នាក់ និង​មាន​អំណាច​ធ្វើ​សេចក្ដីសម្រេច​នានា ត្រូវ​បាន​បង្កើត​ឡើង​ ។

អា​មេ​រិ​កបាន​ផ្អាក​វាយប្រហារ​ដែនដី​អី​ុ​រ៉​ង់ ចាប់តាំងពី​ថ្ងៃ​ទី​១​កញ្ញា​មក​ពេល​ការ​វាយប្រហារ​មួយ​ចំនួន បណ្ដាល​ជា​ពិសេស​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ និង​របួស​ច្រើន​សិប​នាក់ ក្នុង​ពិធីការ​មួយ​នា​ភាគ​និរតី​ប្រទេស​ ។ ការ​ផ្អាក​នោះ​ កើត​មាន​ក៏​ទោះបី​មានការ​វាយប្រហារ​បណ្ដា​នាវា​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ក្ដី​ ។ ការ​ផ្អាក​វាយប្រហារ​នេះ ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​រដូវ​នយោបាយ​អា​មេ​រិ​ក​។ ការ​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​៣​ វិច្ឆិកា ដូច្នេះ​ លោក​ត្រាំ​ចង់​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ខណៈ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើងថ្លៃ​ខ្ពស់​ដោយសារ​សង្គ្រាម​អ៉ី​រ៉​ង់ នាំ​ឲ្យ​លោក​ត្រាំ​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​អ្នកបោះឆ្នោត​អា​មេ​រិ​ក​។

កាសែត​ WALL STREET JOURNAL​បញ្ជាក់​ថា គេ​មិន​អាច​កំណត់​ពី​ទំហំ​នៃ​ការ​វាយប្រហារ​ជា​ថ្មី​របស់​អា​មេ​រិ​កលើ​អ៉ីរ៉​ង់​ឡើយ យ៉ាង​ហោច​ណាស់​រហូត​ដល់​ខែវិច្ឆិកា​ ។ តាម​ស​ម្ដី្ដ​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ជា​ច្រើន​ថា លោក​ត្រាំ​ហាក់​មានការ​រារែក ក្នុង​ការ​ធ្វើ​ប្រ​តិ​ប​ត្តិ្ត​​ការ​ចម្បង​ជា​ថ្មី​ប្រឆាំង​អ៉ី​​រ៉​ង់ ព្រោះ​អា​មេ​រិ​ក​ហាក់ដូចជា​ខើច​គ្រាប់​ស្តុក ហើយ​ត្រូវ​បំពេញ​ស្តុក​ឡើង​វិញ​សម្រាប់​ប្រឈម​មុខ​នឹង​យថាភាព​ដទៃ​ៗ​ទៀត​ ។