ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍កាលពីថ្ងៃទី១២ សីហា ថា កូរ៉េខាងត្បូងបានជួយសង្គ្រោះមនុស្ស៧នាក់ដែលជិះលើទូកនេសាទ៣គ្រឿង របស់កូរ៉េខាជើង ហើយដោយធ្វើមាតុភូមិនិវត្តន៍មនុស្ស៣នាក់ក្នុងចំណោមមនុស្សទាំងនេះ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP គូសបញ្ជាក់ថា កងទាហានកូរ៉េខាងត្បូងកាលពីថ្ងៃទី១១ សីហា បានជួយសង្គ្រោះទូកនេសាទតូច២គ្រឿង ដែលរកកល់នឹងលិច ក្នុងដែនទឹកកូរ៉េខាងត្បូងនៅក្បែរព្រំដែនសមុទ្រមានជម្លោះរវាងកូរ៉េទាំង២ ហើយពេលនេះកំពុងសាកសួរពលរដ្ឋកូរ៉េខាងត្បូង៤នាក់ ដែលស្ថិតលើទូកនេសាទទាំង២គ្រឿងនេះ ។
ចំណែកពលរដ្ឋកូរ៉េខាងជើង៣នាក់ ដែលជិះលើទូកឈើមួយគ្រឿង វង្វេងផ្លូវ ដោយឆ្លងកាត់ព្រំដែនសមុទ្រ ហើយចូលក្នុងដែនទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ សីហា ត្រូវបានធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ។ ព្រំដែនសមុទ្រនេះជាទីលាននៃការបាញ់តគ្នាជាច្រើនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ