ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​​កូរ៉េខាងជើង​​ប្រើ​ប្រាស់​​ប្រទេសថៃជា​ច្រក​​ឆ្លង​​កាត់​​​ទៅកូរ៉េខាងត្បូង

13 ឆ្នាំ មុន

តាម​ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​​ផ្សាយ​​ឱ្យ​ដឹង​ថា កូរ៉េ​​ខាងជើង​​កំពុង​ជួប​បញ្ហា​​​​កង្វះ​អាហារ​​យ៉ាង​ខ្លាំង​​​​ ហើយ​​ប្រទេសថៃបាន​ក្លាយ​ជា​គោល​ដៅ​ដំបូង​នៃការ​ធ្វើ​ដំណើរ​​​សម្រាប់​ ភៀសខ្លួន​របស់​ជន​ជាតិ​កូរ៉េ​​​ខាងជើង ។​ តាម​​​ស្ថិតិ​​របស់​​នាយកដ្ឋាន​ត្រួត​​ពិនិត្យ​​ច្រក​ចេញ​​-​ចូល​​របស់​ថៃ​ កាលពី​ឆ្នាំ​​២០០៤ បញ្ជាក់​​​ថា មាន​​​អ្នក​ភៀសខ្លួន​​កូរ៉េ​​

តាម​ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​​ផ្សាយ​​ឱ្យ​ដឹង​ថា កូរ៉េ​​ខាងជើង​​កំពុង​ជួប​បញ្ហា​​​​កង្វះ​អាហារ​​យ៉ាង​ខ្លាំង​​​​ ហើយ​​ប្រទេសថៃបាន​ក្លាយ​ជា​គោល​ដៅ​ដំបូង​នៃការ​ធ្វើ​ដំណើរ​​​សម្រាប់​ភៀសខ្លួន​របស់​ជន​ជាតិ​កូរ៉េ​​​ខាងជើង ។​ តាម​​​ស្ថិតិ​​របស់​​នាយកដ្ឋាន​ត្រួត​​ពិនិត្យ​​ច្រក​ចេញ​​-​ចូល​​របស់​ថៃ​កាលពី​ឆ្នាំ​​២០០៤ បញ្ជាក់​​​ថា មាន​​​អ្នក​ភៀសខ្លួន​​កូរ៉េ​​ខាងជើង​​ចំនួន​៤៦​នាក់  ប៉ុន្តែតួលេខ​បែរជា​កើន​ឡើង​ខ្ពស់​​​ដល់​ទៅ​២.៥០០​​​​នាក់ ក្នុង​ឆ្នាំ​២០១០ ។

របាយ​ការណ៍​​បាន​បញ្ជាក់​​ឱ្យ​ដឹង​ថា ថៃជា​ប្រទេស​​មាន​ច្រក​ចេញ​-​ចូល​​​ងាយ​ស្រួល និង​ធ្វើ​​​ដំណើរ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ ដោយ​ជន​ភៀសខ្លួន​សុខចិត្ត​​​​ឱ្យ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ដើម្បី​ឱ្យ​អាជ្ញាធរ​​​ថៃ​ដំណើរ​​ការ​ដោះ​ស្រាយ​​តាម​រយៈ​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​​ក្នុង​ការ​ពិចារណា​បញ្ជូន​ជន​​ភៀសខ្លួន​ទៅ​​កូរ៉េខាង​ត្បូង។​ បែបបទ​ខាងលើ​​ខុសពី​ប្រទេស​ម៉ុង​ហ្គោលី​ និង​វៀត​ណាម ដែល​មានការ​​ប្រកួត​ប្រជែង​​ត្រួត​​ពិនិត្យ​មនុស្ស​​ចូល​ប្រទេស​យ៉ាង​តឹងរ៉ឹង​​ និង​ក្នុង​ករណី​មួយចំនួន​​ទៀត​ជន​ភៀសខ្លួន​​ក្នុង​ប្រទេស​ទាំង​២​​ នឹងត្រូវ​បញ្ជូន​ទៅទទួល​​ទោស​យ៉ាង​ធ្ងន់​ធ្ងរ នៅ​កូរ៉េ​​ខាងជើងវិញ​ ។

គួរបញ្ជាក់​ថា  បញ្ហា​​​ទុរ្ភិក្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​​ជើង​អាច​​នឹង​នៅ​​កើត​មាន​បន្ត​ទៀត​​ ព្រោះ​​បញ្ហា​​​អា​កាស​ធាតុ​ត្រជាក់​ធ្វើ​ឱ្យ​ការដាំ​ដុះ​មិន​​​ទទួល​ផល​​ និង​មិន​សូវ​មាន​ការ​​នាំចូល​​​ស្បៀង​អាហារ​ពីបរទេស ។ ​ម្យ៉ាង​ទៀត ជនភៀសខ្លួន​ត្រូវធ្វើ​​ដំណើរ​ក្នុង​ចម្ងាយ​​​ផ្លូវ​ជាង​​៥​ពាន់​គីឡូ​ម៉ែត្រ​ ឆ្លង​កាត់​​ប្រទេស​​ចិន ឡាវ ​និងចូល​​ទៅ​ប្រទេស​​ថៃ ដោយ​ចាត់​ទុក​​​ថាជា​ចម្ងាយ​ផ្លូវ​ដ៏គ្រោះ​ថ្នាក់​​ ព្រោះ​​ប្រសិន​បើ​អាជ្ញាធរ​​ចិន​ចាប់​បាន​នឹងបញ្ជូន​​​ទៅទទួល​ទោស​នៅ​កូរ៉េ​ខាងជើង​ ​វិញ​ ប៉ុន្តែ​ពួកគេ​ក៏​យល់​ព្រម​ពីភាព​ដ៏​ប្រថុយ​​​ប្រថាន​នេះ​​ដើម្បី​​​គេច​ឱ្យ​ផុត​ពីគ្រោះ​អត់​ឃ្លាន​​ ។

នៅក្នុង​របាយ​ការណ៍​​​បញ្ជាក់​​​ឱ្យ​ដឹង​​ថា មាន​បទសម្ភាសន៍​​របស់​ស្ត្រី​ភៀសខ្លួន​​​ម្នាក់​​នៅ​ក្នុង​​​ប្រទេស​ថៃ​បញ្ជាក់​ថា នៅកូរ៉េ​ខាងជើង​ក្រុម​គ្រួសារ​​​របស់​ខ្លួន​បាន​ទទួល​​អាហារ​ក្នុង​មួយថ្ងៃ​មួយពេល​​ និង​ជា​រៀងរាល់​​លើក​ត្រូវ​ទទួល​​ទាន​ធញ្ញ​ជាតិ​ផ្សេងៗនៅក្នុង​ព្រៃ​ដើម្បី​ទ្រទ្រង់​ជីវិត​​រស់​នៅ ៕