ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា POLO ពង្រឹងកម្លាំងដល់កម្រិតខ្លាំងបំផុត បង្ខំឱ្យម៉ិកស៊ិកដាក់ពង្រាយកងទ័ពជួយសង្គ្រោះតំបន់ឆ្នេរ

5 ថ្ងៃ មុន

ប្រទេស​ម៉ិស៊ិក ៖ ភាគ​និរតី​ម៉ិក​ស៊ិក​រលក​សមុទ្រ​អាច​មាន​កម្ពស់​ដល់​៨​ម៉ែត្រ បណ្ដាល​មក​ពី​ព្យុះសង្ឃរា​ឈ្មោះ ​POLO​។ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ កញ្ញា ព្យុះ​នេះ​ បាន​ពង្រឹងកម្លាំង​ក្លាយជា​ព្យុះសង្ឃរា​ ប្រភេទ​ទី​៥​ ដែល​ខ្លាំង​បំផុត ហើយ​កំពុង​តែ​បន្ត​បោកបក់​ទៅ​មុខ ​។

គេ​ព្យាករណ៍​ថា​ ក្នុង​ដំណាក់កាល​នេះ​ ព្យុះ​នោះ​អាច​មិន​បោកបក់​​មក​លើ​ដែនដី តែ​ឥទ្ធិពល​ខ្លាំង​របស់​វា ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​កើត​​មាន ដែល​បង្ក​ការ​ខូចខាត​នានា​រួច​មក​ហើយ​នៅ​ទីក្រុង​ឡា​ហ្សា​រ៉ូ​កា​ដឺ​ណាស់ ​ជាទី​ក្រុង​កំពង់​ផែ​ និង​ឧស្សាហកម្ម​សំខាន់​មួយ ស្ថិត​នៅ​ក្នុង​រដ្ឋ​មី​ចាវ​កាន់​ភាគ​និរតី​ប្រទេស ​។

កងទ័ព ​និង​កង​ឆ្មាំ​ជាតិ​ បាន​ដាក់​ពង្រាយ​កម្លាំង​១៧០០​នាក់​​នៅ​មី​ចៅ​កាន់ ហើយ​អាជ្ញាធរ​អះអាង​រួច​ហើយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង​​នៅ​ឆ្នេរសមុទ្រ​រដ្ឋ​មី​ចៅ​កាន់ រដ្ឋ​កូ​លី​ម៉ា ​និង​រដ្ឋ​ហ្គេ​រី​រ៉ូ​ ដែល​រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី​៦​ ទៅ​៨​ម៉ែត្រ​៕