ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំកំពូលចិន-អាមេរិក៖ មេដឹកនាំមហាអំណាចទាំងពីររក្សាភាពស្ងប់ស្ងាត់រឿងពាណិជ្ជកម្មបណ្តោះអាសន្ន ក្រោយជួប​ពិភាក្សា​ផ្ទាល់

2 ខែ មុន

ចិន​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​ចិន​ លោក​ស៊ី​ជី​ន​ពីង ​ដែល​មក​ដល់​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​២៣​ កញ្ញា​ សម្រាប់​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៤ ​កញ្ញា​ បាន​ជួប​ពិភាក្សា​ទល់មុខ​គ្នា ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ ត្រាំ​ នៅ​សេត​​វិមាន ផ្ដោត​លើ​ភាព​តានតឹង​រវាង​ចិន​ និង​អា​មេ​រិ​ក ពិសេស​ ខាង​ពាណិជ្ជកម្ម បញ្ហា​អ៉ី​រ៉​ង់ តៃវ៉ាន់ រ៉ែ​យុទ្ធសាស្ត្រ​ និង​បញ្ញា​សិប្បនិម្មិត​AI​ ។

មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​​ជា​ច្រើន​ រវាង​មហាអំណាច​ធំ​ទាំង​២​​នៃ​ពិភពលោក​ ។ ពេល​ជួប​ពិភាក្សា​គ្នា​នោះ​ លោកស៊ី​​ជី​ន​ពីង​អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ី​​ន​តោន​ និង​ក្រុង​ប៉េ​កាំ​ង ឲ្យ​ចៀសវាង​រាល់​ជម្លោះ​ និង​រាល់​ការ​ប្រឈម​មុខ​ដាក់​គ្នា ​ដោយ​លោក​យល់​ថា សហរដ្ឋអាមេរិក ​និង​ចិន ​គួរ​ចែក​គ្នា​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ ។

បញ្ហា​ពាណិជ្ជកម្ម​ជា​សំណុំរឿង​សំខាន់​មួយ​ក្នុង​ចំណោម​សំណុំរឿង​ដែល​មាន​បញ្ហា​តានតឹង​ ។ ប្រទេស​ទាំង​២​ បាន​សម្រេច​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី​១០​ មក​រា បទ​ឈប់​បាញ់​ខាង​ពាណិជ្ជកម្ម​ បន្ទាប់​ពី​បញ្ចប់​កាលពី​ខែតុលា ​ឆ្នាំ​២០២៥ ការ​យក​ពន្ធគយ​ខ្ពស់​បំផុត និង​វិធានការ​រិ​ត​ត្បិត​ដទៃ​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​រ​ង្គើរ​ដល់​សេដ្ឋកិច្ច​ពិភពលោក តែ​ភាព​ស្ងប់ស្ងាត់​នោះ ​ពិតជា​ផុយ
​ស្រួយ​​ ។

បញ្ហា​ចម្រូងចម្រាស់​ដទៃ​ៗ​ទៀត​រវាង​ចិន​ និង​អា​មេ​រិ​ក ​ដែល​ពិបាក​ដោះស្រាយ មាន​ជា​ពិសេស ​បញ្ហា​កោះ​តៃវ៉ាន់​​ដែល​ចិន​ចាត់ទុកជា​ដែនដី​ខ្លួន ​ហើយ​អា​មេ​រិ​ក​ផ្ដល់​អាវុធ​ដល់​តៃវ៉ាន់​ ។ ចំណែក​បញ្ហា​អ៉ី​​រ៉​ង់ ​ជា​សម្ព័ន្ធមិត្ត​ចិន​ ក៏​ជា​ចំណុច​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​មួយទៀត​រវាង​មហាអំណាច​ទាំង​២​ដែរ ។ ចំណែក​បញ្ហា​រ៉ែ​កម្រ​ ចិន​ដែល​ជា​រ៉ែ​យុទ្ធសាស្ត្រ ជា​ចំណុច​នៃ​ភាព​តានតឹង​មួយ​ទៀត​ ​រវាង​ប្រទេស​ទាំង​២ ៕

Chinese President Xi Jinping and U.S. President Donald Trump attend a meeting on the sidelines of their visit to the Zhongnanhai Garden in Beijing, China, May 15, 2026. REUTERS/Evan Vucci/Pool