ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខេត្តស្ទឹងត្រែង ចុះរៀបចំសណ្តាប់​ធ្នាប់ និងណែនាំរថយន្តចតគ្មានរបៀបឱ្យចូលចំណត ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ផែន​ការងារ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​យុទ្ធនាការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ប្រមូលផ្ដុំ​រថយន្ត​ដែល​ចត​មិន​មាន​របៀបរៀបរយ ឱ្យ​ចូល​ទៅ​កាន់​ទីតាំង​ចំណត​ដែល​បាន​កំណត់ ដើម្បី​ធានា​បាន​នូវ​សោភ័ណ​ភាព សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ទីក្រុង​។

សកម្មភាព​ការងារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​នគរបាល​ទទួល​ផែន បាន​ពិនិត្យ​ឃើញ​នូវ​ភាព​រាយ​ប៉ាយ​នៃ​ការ​ចត​យានយន្ត ដែល​ទាមទារ​ឱ្យ​មានការ​កែ​លម្អ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​នូវ​គំរូ​ភាពល្អ​ប្រសើរ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​សង្គម​។

លោក ជា រ​ដ្ឋា នាយ​នេះ​ការិយាល័យ​នគរបាល​ទេសចរណ៍​តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ទេព សា​មិត​ស្នងការ​រង​ទទួល​ផែន​នគរបាល​សណ្តាប់ធ្នាប់​អោយ ដឹង​ថា ៖​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ធ្វើ​ឡើង ក្នុង​គោលបំណង​សំខាន់​ៗ​នៃ​ប្រតិបត្តិការ​នេះ រក្សា​សណ្ដាប់ធ្នាប់​ទីក្រុង ទប់ស្កាត់​ការ​កកស្ទះ​ចរាចរណ៍​និងលើកកម្ពស់​សោភ័ណ​ភាព​ខេត្ត​។

បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ និង​ការ​អនុវត្តន៍​តួនាទី​យ៉ាង​សកម្ម​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​។

តាម​រយៈ​កិច្ច​អន្តរាគមន៍​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​រំពឹង​ថា វា​នឹង​ជួយ​ជំរុញ​ឱ្យ​ការ​អនុវត្ត​ច្បាប់ និង​របៀបរៀបរយ​ក្នុង​មូលដ្ឋាន​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែមទៀត ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ពី​សំណា​ក់​មន្ត្រី​គ្រប់​រូប​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ផលប្រយោជន៍​សាធារណៈ​៕