ជនជាតិចិនខ្លាចមានទោសធ្ងន់ធ្ងរ ប្រសិនបើត្រូវប៉ូលិសចាប់ពីបទ «ស្រវឹងបើកបរ» ។ ជាក់ស្តែងក្នុងរូបភាពនេះបុគ្គលិករបស់ក្រុមហ៊ុនមួយក្នុងទីក្រុងឆាងឈុន បាននាំគ្នាជួយរុញរថយន្តរបស់ប្រធានត្រឡប់ទៅលំនៅឋានវិញ ក្នុងចម្ងាយផ្លូវជាង៥គីឡូម៉ែត្រ ដោយចំណាយពេល៤៥នាទី ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីល្ងាចថ្ងៃទី១១ កក្កដា កន្លងមក និងធ្វើឱ្យប្រជាជនក្នុងទីក្រុងឆាងឈុន ក្នុងតំបន់ជីលីន ប្រទេសចិន សម្ដែងការភ្ញាក់ផ្អើលពេលឃើញបុគ្គលិកក្រុមហ៊ុនជាង១០នាក់នាំគ្នារុញរថយន្តវ៉ុលវ៉ាហ្គេន ពណ៌ទឹកប្រាក់ ក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ ។
ស្របពេលជាមួយគ្នានេះ ក៏មានប្រជាជនមួយចំនួនចូលទៅសួរនាំថា តើ់រថយន្តខាងលើខូច ត្រូវរុញទៅយានដ្ឋានជួសជុលមែនទេ? ភ្លាមនោះពួកគេក៏បានឆ្លើយតបថា មិនមែនទេ ពួកគេកំពុងជួយរុញរថយន្តចៅហ្វាយនាយត្រឡប់ទៅផ្ទះវិញ ព្រោះគាត់ស្រវឹងមិនហ៊ានបើកបរខ្លាចប៉ូលិសផាក ៕
ចែករំលែកព័តមាននេះ